ព័ត៌មានជាតិ

ត្រីចម្រុះជាងបីម៉ឺនក្បាលត្រូវបានលែងចូលទៅក្នុងស្ទឹងសិរីសោភ័ណ

បន្ទាយមានជ័យៈ ស្របពេលដែលទិន្នផលត្រីកំពុងថយចុះ អាជ្ញាធរខេត្តបន្ទាយមានជ័យ រួមជាមួយមន្ត្រីជំនាញរដ្ឋបាលជលផល នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦នេះ បាននាំយកកូនត្រីចម្រុះប្រមាណជាងបីម៉ឺនក្បាលទៅលែងក្នុងស្ទឹងសិរីសោភ័ណនៃខេត្តបន្ទាយមានជ័យ។ ពិធីលែងកូនត្រីចម្រុះនេះ ធ្វើឡើងក្រោមវត្តមានលោកស្រី ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន លោក អ៊ុង អឿន ប្រធានក្រុមប្រឹក្សាខេត្ត លោក សួន បវរ អភិបាលខេត្ត រួមនឹងមន្ត្រីពាក់ពន្ធ័ជាច្រើនរូបទៀត។

លោក សួន បវរ អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យបានលើកឡើងថា ការលែងកូនត្រីទាំងនេះចូលទៅក្នុងស្ទឹងសិរីសោភ័ណ គឺដើម្បីបង្កើនធនធានពូជត្រី និងធានាដល់ការហូបចុករបស់បងប្អូនប្រជាពលរដ្ឋ ពិសេសដើម្បីរក្សាបាននូវការបាត់បង់ពូជត្រី។ លោក ក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមមេត្តាកុំនេសាទក្នុងរដូវត្រីពង និងប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការបាត់បង់ធនធានត្រី៕

photo_2016-10-14_10-22-54photo_2016-10-14_10-22-55photo_2016-10-14_10-22-56photo_2016-10-14_10-22-57photo_2016-10-14_10-22-58photo_2016-10-14_10-22-59photo_2016-10-14_10-23-00photo_2016-10-14_10-23-01photo_2016-10-14_10-23-02photo_2016-10-14_10-23-03photo_2016-10-14_10-23-04photo_2016-10-14_10-24-03

មតិយោបល់