កំពង់ធំៈ ផ្ទះមួយខ្នង ត្រូវបានអគ្គិភ័យឆេះអស់គ្មានសល់ កាលពីវេលាម៉ោង១០ និង១២នាទី ថ្ងៃទី៤ ខែមករា ឆ្នាំ២០១៨ នៅចំណុចភូមិត្នោតជុំទី៣ ឃុំត្នោតជុំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
ផ្ទះដែលត្រូវអគ្គិភ័យឆេះនេះ មានម្ចាស់ឈ្មោះ ទេព ទន់ ភេទប្រុស មានទំហំ ៦ម៉ែត្រគុណនឹង៧ម៉ែត្រ ធ្វើពីឈើប្រក់ស័ង្កសី ជញ្ជាំងស្លឹក ក្រាលក្ដារឆេះទាំងស្រុង ដែលបណ្ដាលឲ្យខូចខាតដូចជា គោយន្តកន្រ្តៃ ១គ្រឿង ស្រូវ ២តោន អង្ករកន្លះបេ ទូរទស្សន៍១គ្រឿងប្រាក់រៀល ១០០,០០០រៀល និងសម្ភារៈមួយចំនួនទៀត។
ចំណែកមូលហេតុ គឺបណ្ដាលមកពីកាធ្វេសប្រហែសដាំបាយពុំបានពន្លត់ភ្លើង ប៉ុន្តែមិនបង្កឲ្យមានរងរបួសឡើយនិងរាលដាលដល់ផ្ទះអ្នកជិតខាងនោះទេ៕
មតិយោបល់