ព័ត៌មានជាតិ

ចិនទាស់សម្ដីជាមួយខ្មែរ ផឹកស៊ីក្នុងហាងសឹងជី វាយគ្នា​ប៉្រាវ ឃាត់មិនស្ដាប់ ត្រូវសមត្ថកិច្ចនាំយកទៅប៉ុស្តិ៍

ភ្នំពេញៈ ជនជាតិចិនមួយក្រុមផឹងស៊ីស្រវឹង បានទាស់សម្ដីជាមួយខ្មែរ ដែលកំពុងផឹកស៊ី ក្នុងហាងតែមួយ ឈានទៅដល់ការប្រើអំពើហិង្សាដាក់គ្នា បណ្ដាលឲ្យជនជាតិខ្មែរម្នាក់រងរបួស។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង២ និង៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧
ស្ថិតនៅស្តុបពេទ្យចិន តាមបណ្ដោយផ្លូវមុនីវង្ស ត្រង់ចំណុចហាងសឹងជី ក្នុងសង្កាត់បឹងកេងកង២ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ប្រភពពីជនរងគ្រោះជាជនជាតិខ្មែរម្នាក់ បានឲ្យដឹងថា មុនពេលកើតហេតុ ពួកគាត់មានគ្នាបួននាក់ បានចូលមកផឹកស៊ី ក្នុងហាងខាងនោះ ខណៈដែលរូបគាត់ កំពុងផឹងស៊ី និងនិយាយលេងជាមួយគ្នានោះ ស្រាប់តែជនជាតិចិនម្នាក់ បានដើរចូលមកជិត រួចជេរពួកគាត់ជាភាសាចិន ប៉ុន្តែដោយសារមិត្តរបស់គាត់ចេះភាសាចិនដែរនោះ ក៏បានជេរតបទៅវិញ ទើបធ្វើឲ្យជនជាតិនោះច្រឡោត លើកគ្នាមកវាយពួកគាត់តែម្ដង បណ្ដាលដួលទៅលើដីរងរបួស នៅពេលនោះជនជាតិម្នាក់ ក្នុងចំណោមបក្ខជាច្រើននាក់ បានរត់ទៅយកកាំបិតបម្រុងកាប់លើជនរងគ្រោះ តែត្រូវសមត្ថកិច្ចចុះទៅទាន់ពេលវេលា ក៏បានធ្វើការឃាត់ផងដែរ។

បន្ទាប់ពីមានជម្លោះជាមួយខ្មែររួច ជនជាតិចិនទាំងនោះ បានឈ្លោះគ្នាជាមួយបក្ខពួករបស់ខ្លួនមួយប្រ៉ាវទៀត ដោយសារនិយាយពុំព្រមស្ដាប់គ្នា សមត្ថកិច្ចក៏បាននាំជនជាតិចិនទាំងនោះ មកប៉ុស្តិ៍បឹងកេងកង២ ដើម្បីដោះស្រាយគ្នាតាមផ្លូវច្បាប់៕

https://youtu.be/VFks-FXY8qc

មតិយោបល់