កណ្តាលៈ តាមកំណាត់ផ្លូវជាតិលេខ២ មានជញ្ជីងថ្លឹងយានយន្តប៉ុន្មានកន្លែង? ហើយការប្រកាសកន្លងមករបស់ជំនាញក្រោយស្ពានព្រែកស្លែង ឬស្ពានធម្មជាតិនៅស្រុកកណ្ដាលស្ទឹងបានបាក់កាលពីលើកទី១នោះយ៉ាងណាទៅ? នេះជាការថ្លែងទាំងហួសចិត្ត បន្ទាប់ពីស្ពាននេះបាក់មិនទាន់បានប៉ុន្មានផង ឥឡូវបានបាក់ជាលើកទី២ ដោយសាររថយន្តធុនធ្ងន់។
ករណីបាក់ស្ពាននេះបានកើតឡើងនៅម៉ោង ៨និង៤០នាទីថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវជាតិលេខ២ ចំណុចស្ពានព្រែកស្លែង (ធម្មជាតិ) ស្ថិតក្នុងភូមិព្រែកស្លែង ឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បង្កឡើងដោយរថយន្តមិនស្គាល់ម៉ាក។
ប្រភពបានឲ្យដឹងថា ស្ថានភាពស្ពានពេលនេះ ខូចខាត ប្រហែល ៨០% ដែលរថយន្តតូចៗអាចបើកឆ្លងកាត់បាន ចំណែករថយន្តធុនធំមិនអាចឆ្លងកាត់បានទេ។ បច្ចុប្បន្នកម្លាំងកងរាជអាវុធហត្ថស្រុកបានចុះសំរួលចរាចរនៅកន្លែងកើតហេតុ៕
មតិយោបល់