ព្រៃវែងៈ បុរសម្នាក់សង្ស័យមានវិបិត្តផ្លូវចិត្ត បានសម្រេចធ្វើអត្តឃាតចងកខ្លួនឯង ទៅនឹងដើមស្វាយកម្ពស់៣ម៉ែត្រ ជាមួយនិងខ្សែអង្រឹងប្រវែង២.៥សង់ទីម៉ែត្រ បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម។
ហេតុការភ្ញាក់ផ្អើលនេះបានកើតឡើង កាលពីវេលាម៉ោង៤និង៤៥នាទីទៀបភ្លឺ ថ្ងៃទី៥ ខែមករា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិអន្លង់ចារ ឃុំព្រះស្ដេច ស្រុកព្រះស្ដេច ខេត្តព្រៃវែង។
ជនរងមានឈ្មោះ ភា ភន់ ភេទប្រុស អាយុ១៩ឆ្នាំ ស្នាក់នៅភូមិឃុំកើតហេតុខាងលើ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅធ្វើកោសល្យវិច័យលើសាកសពតែម្តង ទើបប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់