ព័ត៌មានជាតិ

រថយន្តធុនធំ១គ្រឿង បើកបររេចង្កូតបុកថ្មពុះចែកទ្រូងផ្លូវ បណ្តាលឲ្យខូចខាតអស់ជាច្រើនផ្ទាំង

ព្រះសីហនុ: នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១និង០០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រថយន្តធុនធំ១គ្រឿងបើកបររេចង្កូតបុកថ្មពុះចែកទ្រូងផ្លូវ រងការខូចខាតអស់ជាច្រើនផ្ទាំង លើដងផ្លូវជាតិលេខ៤ ស្ថិតនៅក្នុងភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បង្កឡើងដោយរថយន្ត១គ្រឿងម៉ាក ហ៊ិនដាយ ក្បាលពណ៌ ពាក់ផ្លាកលេខ ភ្នំពេញ 2C 3745 សណ្តោងរឺម៉ក ទិសដៅពីខេត្តព្រះសីហនុ ទៅភ្នំពេញ អ្នកបើកបរគេចខ្លួនបាត់ មកដល់ចំណុចកើតហេតុ បានរេចង្កូតបុករបាំងខណ្ឌចែកផ្លូវ បណ្តាលឲ្យខូចខាតរនាំងថ្មអស់ជាច្រើនផ្ទាំង តែមិនមានរងគ្រោះថ្នាក់ដល់មនុស្សទេ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យ ធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុក ជាបណ្តោះអាសន្ន និងស្វែងរកម្ចាស់រថយន្តបង្ក ចូលខ្លួនមកដោះស្រាយ តាមនីតិវិធីផ្លវច្បាប់ ៕

មតិយោបល់