ព័ត៌មានជាតិ

កម្លាំងសមត្ថកិច្ចខេត្តបាត់ដំបង បង្ក្រាបល្បែងស៊ីសងភ្នាល់មាន់ជល់មួយករណី ធ្វើការឃាត់ខ្លួនមនុស្ស១២នាក់ ​

បាត់ដំបង: ដោយអនុវត្ត​តាម​ការណែនាំ​បញ្ជា​ផ្ទាល់​ពី​ ឯកឧត្ដម​ ឧត្តមសេនីយ៍​ទោ​ សាត​ គឹមសាន​ ស្នងការ​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ ក៏ដូចជា​ លោក​វរសេនីយ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរង​ ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ​ លោក​ វរសេនីយ៍ទោ​ ភួង​ ចន្ទ័តារា​ ស្នងការរង​ ជំនួយ​ការ​ដឹកនាំ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ និង​មាន​ការសម្របសម្រួល​ទៅ​លើ​នីតិវិធី​ពី​ ឯកឧត្ដម​ កែវ​ សុជាតិ​ ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តបាត់ដំបង​ នៅ​ថ្ងៃទី​២៧​ ខែ​ វិច្ឆិកា​ ឆ្នាំ​២០២២​ វេលាម៉ោង​ ១១និង៤៧​នាទី​ នៅ​ចំណុច​ក្រុមទី​០៩​ ភូមិ​អូរតានប់​ សង្កាត់​ក្តុលដូនទាវ​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ លោក​វរសេនីយ៍ឯក​ ឈឿង​ គឹមសុង​ នាយការរិយាល័យ​ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ បាន​ដឹកនាំ​កម្លាំង​ក្រុមអន្តរាគមន៍​ បង្ការ​ បង្ក្រាប​ សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​បាត់ដំបង​ ដែល​ដឹកនាំដោយ​លោក​ វរសេនីយ៍ឯក​ ពេជ្រ​ សារ៉ែន​ ជា​អធិការ​ ចុះ​ប្រតិបត្តិការ​ បង្ក្រាប​ ករណី​ល្បែង​ស៊ីសង​ (​ ភ្នាល់​មាន់ជល់​ )​ ០១​ករណី​ និង​បាន​ធ្វើការ​នាំខ្លួន​មនុស្ស​ចំនួន​១២​នាក់​ មក​កាន់​ស្នងការដ្ឋាន​ ។

១-ឈ្មោះ​ តាំង​ អន​ ភេទប្រុស​ អាយុ​ ៣៨​ ឆ្នាំ​ មានទីលំនៅ​ភូមិ​អូរតានប់​ សង្កាត់​ក្តុលដូនទាវ​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ ។
២- ឈ្មោះ​ សុង​ មុំ​ ភេទប្រុស​ អាយុ​ ៥៦​ ឆ្នាំ​ មានទីលំនៅ​ភូមិ​អូរតានប់​ សង្កាត់​ក្តុលដូនទាវ​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ ។
៣-ឈ្មោះ​ រិន​ ដារិត​ ភេទប្រុស​ អាយុ​ ៣៦​ ឆ្នាំ​ មានទីលំនៅ​ភូមិ​អូរតានប់​ សង្កាត់​ក្តុលដូនទាវ​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ ។
៤-ឈ្មោះ​ ជាតិ​ ប៊ុន​ឃឿន​ ភេទប្រុស​ អាយុ​ ៣៦​ ឆ្នាំ​ មានទីលំនៅ​ ភូមិ​តាកុយ​ សង្កាត់​ក្តុលដូនទាវ​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ ។
៥-ឈ្មោះ​ ស្វាង​ តុលា​ ភេទប្រុស​ អាយុ​ ៤៣​ ឆ្នាំ​ មានទីលំនៅ​ភូមិ​អូរតានប់​ សង្កាត់​ក្តុលដូនទាវ​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ ។
៦-ឈ្មោះ​ សឿម​ ជាតិ​ ភេទប្រុស​ អាយុ​ ៣៥​ ឆ្នាំ​ មានទីលំនៅ​ភូមិ​អូរតានប់​ សង្កាត់​ក្តុល​ដូនទាវ​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ ។
៧-ឈ្មោះ​ ឈឿម​ លីណាគីម​ ភេទប្រុស​ អាយុ​ ៣៤​ ឆ្នាំ​ មានទីលំនៅ​ភូមិ​អូរតានប់​ សង្កាត់​ក្តុល​ដូនទាវ​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ ។
៨-ឈ្មោះ​ ហែម​ ធី​ ភេទប្រុស​ អាយុ​ ៤០​ ឆ្នាំ​ មានទីលំនៅ​ភូមិ​ គូ​ ឃុំ​ ចុងដូង​ ស្រុក​បារាយ​ ខេត្ត​កំពង់ធំ​ ។
៩- ឈ្មោះ​ ភឿន​ ផន​ ភេទប្រុស​ អាយុ​ ៣១​ ឆ្នាំ​ មានទីលំនៅ​ភូមិ​អូរតានប់​ សង្កាត់​ក្តុលដូនទាវ​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ ។
​១០-ឈ្មោះ​ ជួន​ កៅ​ ភេទប្រុស​ អាយុ​ ៥២​ ឆ្នាំ​ មានទីលំនៅ​ភូមិ​ជ្រៃកោង​ សង្កាត់​ស្លាកែត​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ ។
១១-ឈ្មោះ​ ឌឿត​ រ៉ា​ ភេទប្រុស​ អាយុ​ ៥៤​ ឆ្នាំ​ មានទីលំនៅ​ភូមិ​តាកុយ​ សង្កាត់​ក្តុលដូនទាវ​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ ។
១២​-ឈ្មោះ​ ហែម​ សុខហ៊ាង​ ភេទប្រុស​ អាយុ​ ៣២​ ឆ្នាំ​ មានទីលំនៅ​ភូមិ​ចុងព្រែក​ សង្កាត់​ក្តុល​ដូនទាវ​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ ។

វត្ថុតាងដកហូតរួមមាន​៖
-​ មាន់​ជល់​ ចំនួន​ ០២​ ក្បាល​
-​ ម៉ូតូ​ ចំនួន​ ០៨​ គ្រឿង​
-​ រថយន្ត​ ចំនួន​ ០១​ គ្រឿង​
-​ ស៊ុម​ សម្រាប់​ក្រុងមាន់​ ចំនួន​ ០៤​
-​ សង្វៀន​ សម្រាប់​ជល់មាន់​ ចំនួន​ ០១
-​ ចង្ក្រាន​ ហ្គាស​ ចំនួន​ ០១
-​ ឆ្នាំង​ដាំទឹក​ សម្រាប់​ស្អំ​មាន់​ជល់​ ០១

បច្ចុប្បន្ន​ការិយាល័យ​ជំនាញ​កំពុង​ធ្វើការ​កសាង​សំណុំរឿង ​ដើម្បី​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​បាត់ដំបង ​ចាត់ការ​បន្ត​តាម​នីតិវិធី​ ៕

មតិយោបល់