ភ្នំពេញៈ តារាសម្តែងសាច់សខ្ចីដូចត្រកួនឈ្លក់ទឹកខែវស្សា កញ្ញា រៀម ច័ន្ទបូរមី ត្រូវបានក្រុមគ្រួសារបញ្ចូនទៅកាន់មន្ទីរពេទ្យកាលម៉ែត្រព្រឹកមិញនេះ ដោយសារបញ្ហាជំងឺបេះដូងធ្វើទុក្ខ តឹងថប់ដង្ហើម ចុកដើមទ្រូង។
អ៊ឹម ជីវ៉ា បានប្រាប់ PostNews តាមរយៈទូរស័ព្ទដៃនៅរសៀលថ្ងៃទី១១ ខែមិថុនាឲ្យដឹងថា កញ្ញា រៀម ច័ន្ទបូរមី បានបញ្ចូនមកាន់មន្ទីរពេទ្យ កាលម៉ែតកាលព្រឹកមិញនេះ ដោយសារបញ្ហាជំងឺបេះដូងធ្វើទុក្ខ កាលពីយប់មិញនេះ។
អ៊ឹម ជីវ៉ាថា «យប់មិញនេះ ច័ន្ទបូរមី បានចុកដើមទ្រូងយ៉ាងខ្លាំង តែសាមីខ្លួនថាមិនអីៗ ទាល់តែចុក និងថប់ដើមទ្រូងខ្លាំងទ្រាំលែងបាន ទើបបញ្ចូនមកកាន់មន្ទីរពេទ្យកាលម៉ែត្រ នៅព្រឹកមិញនេះ»។
តារាសម្តែងខាងលើបានបញ្ជាក់ថា មកទល់ពេលនេះ ជំងឺបេះដូង រៀម ច័ន្ទបូរមី បានធូរស្រាលហើយក្រោយការសង្គ្រោះពីពេទ្យ ហើយកំពុងស្ថិតនៅក្នុងការតាមដាន បើធូរស្រាលមែនទែន ខាងពេទ្យ អាចនឹងឲ្យវិលត្រឡប់មកផ្ទះវិញនៅថ្ងៃស្អែក៕
មតិយោបល់