បរទេសៈ មនុស្សមួយចំនួនគិតថា ការរួមភេទអាចជួយឲ្យអារម្មណ៍សប្បាយរីក រាយ និងផ្ដល់ភាពស្រណុកសុខស្រួល ព្រមទាំងបង្កើនភាពស្និតស្នាលរវាង ដៃគូ។ ចុះក្រៅនេះ តើអ្នកមានដឹងទេថា សិចជារាល់ថ្ងៃ ផ្ដល់គុណប្រយោជន៍ អ្វីខ្លះដល់សុខភាព?
ជួយដល់សុខភាពបេះដូង
តាមការសិក្សាស្រាវជ្រាវ បានរកឃើញថា បុរសការរួមភេទច្រើនជាងពីរដង ក្នុងមួយសប្តាហ៍ អាចជួយកាត់បន្ថយហានិភ័យនៃជំងឺគាំងបេះដូង ជាងបុរស ដែលមានសកម្មភាពសិចម្ដងក្នុងមួយខែ។
ពង្រឹងប្រព័ន្ធភាពសុាំ
ការរួមភេទទៀងទាត់ អាចជួយពង្រឹងប្រភាពសុាំ និងធ្វើឲ្យរាងកាយរឹងមាំ ប្រឆាំងនឹងជំងឺទូទៅ ជាពិសេសជំងឺគ្រុនផ្តាសាយ។
បន្ថយភាពតានតឹង
ពេលខ្លះសកម្មភាពសិច ក៏អាចជួយឲ្យអ្នកមានអារម្មណ៍ស្រស់ថ្លា និងរសាយពីទុក្ខកង្វល់ផ្សេងៗផងដែរ។
បំបាត់ការឈឺចាប់
តាមរយៈការបបោសអង្អែល ថើប អំទ្បុងពេលដែលអ្នករួមភេទ អាចជួយកាត់ បន្ថយការឈឺចាប់បាន។
ជួយឲ្យមានរាងស្លីម
ការ រួមភេទម្តងស្មើនឹងការរត់ចម្ងាយ ២-៣ គីទ្បូម៉ែត្រ អាចចំហេះជាតិកាឡូរី បានយ៉ាងតិចណាស់ ៨៥កាឡូរី និងជួយកាត់បន្ថយជាតិខ្លាញ់មិនល្អ។
ការពារជំងឺគេងមិនលក់
តាមការសិក្សាមួយ បានរកឃើញថា ការរួមភេទមិនត្រឹមតែជាថ្នាំងងុយគេង ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយការពារ និងព្យាបាលបញ្ហាការគេងមិនលក់ ទៀតផង៕
មតិយោបល់