ព័ត៌មានជាតិ

Update៖ Lang Rover ស្លាកលេខភ្នំពេញ2U-6977 បើកបុកម៉ូតូMSX ស្លាប់៣នាក់ នៅក្រុងតាខ្មៅ ម្ចាស់រថយន្តដាក់មេប្រូចបាត់

កណ្ដាល: មនុស្ស៣នាក់ស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ ខណ:កំពុងជិះម៉ូឌុបគ្នាត្រូវបានរថយន្ដស៊េរីទំនើបម៉ាកLANG ROVERមួយគ្រឿង បើកបុកពេញមួយទំហឹងនៅលើកំណាត់ផ្លូវ១១៥ ស្ថិតក្នុងភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល កាលពីវេលាម៉ោង៦និង១០នាទីល្ងាច ថ្ងៃទី៥ ខែមករា ឆ្នាំ២០១៨។

មន្ត្រីនគរបាលចរាចរណ៍ក្រុងតាខ្មៅបានឲ្យដឹងថា ជនរងគ្រោះស្លាប់បាត់បង់ជីវិតមានគ្នា៣នាក់ ពុំទាន់ស្គាល់អត្តសញ្ញាណ ជិះម៉ូតូឌុបគ្នា រីឯរថយន្តបង្កម៉ាកLANG ROVER ពាក់ស្លាកលេខ ភ្នំពេញ2U-6977 អ្នកបើករត់គេចខ្លួនបាត់។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ សាក្សីបានឃើញរថយន្តបង្កបើកក្នុងទិសដៅពីព្រែកហូរឆ្ពោះទៅស្តុបព្រែកសំរោង (ពីលេចទៅកើត) លើកំណាត់ផ្លូវជាតិលេខ១១៥ ដោយល្បឿនលឿន លុះមកដល់ចំណុចកើតហេតុបានជ្រុលទៅបុកម៉ូតូជនរងគ្រោះដែលជិះគ្នា៣នាក់ពេញមួយទំហឹង បណ្ដាលឲ្យជនរងគ្រោះទាំង៣នាក់ស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុ។

ក្រោយពេលរថយន្តបានបុករួចព្យាយាមបើករត់គេចខ្លួនប្រមាណ១គីឡូម៉ែត្រពីកន្លែងកើតហេតុ ត្រូវបានសមត្ថកិច្ចអន្តរាគមន៍ស្ទាក់ចាប់បានតែរថយន្ត រីឯម្ចាស់រត់គេចខ្លួនបាត់ស្រមោល ។

ករណីខាងលើនេះ សមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវរកម្ចាស់រថយន្តមកផ្តន្ទាទោសតាមច្បាប់។ ចំណែកសាកសពត្រូវបានសមត្ថកិច្ចកំពុងស្វែងរកគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់