ទីក្រុងបាសេឡូណា ៖ កីឡាករ Luis Suarez ប្រហែលនឹងបង្ហាញខ្លួនលេងជាលើកដំបូង ជាមួយនឹងក្លិប Barcelona នៅថ្ងៃ ចន្ទ នេះ ក្នុងការប្រកួតលក្ខណៈ មិត្តភាព Club Leon នៅ Nou Camp ។
ខ្សែប្រយុទ្ធរូបនេះ ត្រូវបាន ខាង FIFA ហាមប្រាម លេងរយៈពេល ៤ ខែ បន្ទាប់ពីខាំខ្សែការពារ អ៊ីតាលី Giorgio Chiellini ក្នុងអំឡុងពេល World Cup និង ត្រូវបាន ខាង តុលាការ ផ្នែកកីឡា បានព្យួរ មម្រាមនេះ ទុកមួយក្តុប សិន កាលពីដើមសប្តាហ៍កន្លងទៅ ។
ក្លិប Barcelona ដែលជួប ក្លិប Leon នៅថ្ងៃចន្ទ នេះ លក្ខណៈមិត្តភាព កីឡាករសញ្ជាតិអ៊ុយរ៉ូហ្គាយ បានចាប់ផ្តើមហ្វឹកហាត់ ជាមួយនឹងក្រុម កាលពីថ្ងៃសុក្រ ហើយក៏ជាជម្រើស ចុចយកមកលេង របស់គ្រូបង្វឹក Luis Enrique ។
លោក Luis Enrique បាននិយាយកាលពីថ្ងៃអាទិត្យថា “គាត់ (Luis Suarez) បានធ្វើការយ៉ាងលំបាក ដោយហ្វឹកហាត់តែម្នាក់ឯង ហើយសង្ឈឹមថា គាត់នឹងអាចបង្ហាញខ្លួនលេងបាន ៣ ទៅ ៤ នាទី នៅមុខអ្នកគាំទ្រ” ។
មតិយោបល់