កំពង់ចាមៈ នៅថ្ងៃទី២ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង១និង១៨នាទីរសៀល សមត្ថកិច្ចទទួលបានពាក្យបណ្តឹង ពីជនរងគ្រោះម្នាក់ឈ្មោះ ប៉ុល វ៉ាន់នី បានប្ដឹងពីជនមិនស្គាល់អត្តសញ្ញាណម្នាក់ ពីបទលួចទូរសព្ទដៃរបស់ខ្លួន ម៉ាកiphone6plus ពណ៌ផ្កាឈូក និងទូរសព្ទម៉ាកSAMSUNG ដែលបានប្រព្រឹត្តឡើងក្នុងផ្ទះជនរងគ្រោះ ស្ថិតក្នុងស្រុកវាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម។
ក្រោយទទួលបានពាក្យបណ្តឹង កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងកំពង់ចាម បានចុះទៅស្រាវជ្រាវ ដើម្បីកំណត់មុខសញ្ញាជនសង្ស័យ លុះដល់ថ្ងៃទី៣ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង៦និង២០នាទីព្រឹក ទើបឃាត់ខ្លួនជនសង្ស័យឈ្មោះ ជន ពេជ្រ ភេទប្រុស អាយុ១៨ឆ្នាំ
ខណៈនោះជនសង្ស័យក៏បានឆ្លើយសារភាព បា្រប់ទៅសមត្ថកិច្ចថា ខ្លួនពិតជាបានចូលទៅលួចទូរសព្ទដៃក្នុងផ្ទះជនរងគ្រោះប្រាកដមែន។
បច្ចប្បន្ន ជនសង្ស័យត្រូវនាំខ្លួនមកអធិការដ្ឋាននគរបាលស្រុក រួចកសាងសុំណុំរឿងបញ្ជូនទៅតុលា ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់។ ចំណែកវត្ថុតាងប្រគល់ជូនទៅជនរងគ្រោះវិញ៕
មតិយោបល់