ព័ត៌មានជាតិ

ជំនាញរបស់គេមែន! ខាងកាច់កម៉ូតូ និងគាស់ផ្ទះ មានអីខ្នោះ

ភ្នំពេញ: ជនសង្ស័យជាមុខសញ្ញាកាច់កម៉ូតូ និងគាស់ផ្ទះប្រជាពលរដ្ឋ នៅពេលយប់ចំនួនពីរនាក់ ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌឬស្សីកែវ សហការណ៍ជាមួយសមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែទី១ ឃាត់ខ្លួនបាន កាលពីវេលាម៉ោង៣ និង៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី៦ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ៩០០ ចំណុចមុខផ្ទះសំណាក់បៃតងក្រុម៨ ភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ជសង្ស័យទី១.ឈ្មោះ ថោ វារះ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ១៩ ផ្លូវ៩០៨ ភូមិ១៧សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ និងទី២.ឈ្មោះ សួស ប៊ុនឌឿន ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៧៥ ផ្លូវរថភ្លើងក្រុម៥៨ភូមិ១៥ សង្កាត់ទឹកល្អកទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនសង្ស័យទាំង២នាក់ បានជិះម៉ូតូមួយគ្រឿង ម៉ាកឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1BL 0086។

តាមសមត្ថកិច្ច បានឲ្យដឹងថា មុនពេលឃាត់ខ្លួន កម្លាំងសមត្ថកិច្ចខណ្ឌ និងប៉ុស្តិ៍ បានជិះម៉ូតូល្បាត ដើម្បីទប់ស្កាត់ និងការពារបទល្មើសផ្សេងៗ នៅក្នុងមូលដ្ឋាន ខណ:នោះស្រាប់តែឃើញជនសង្ស័យទាំងពីរនាក់ ទើបមានការសង្ស័យក៏បានឃាត់ឲ្យឈប់ និងឆែកឆេរកឃើញឧបករណ៍ សម្រាប់ប្រព្រឹត្តបទល្មើស រួមមានដែកចុងស្រួច សម្រាប់កាច់កម៉ូតូ១ ដែកកាប់អូតូចំនួន២ សោលេខ២៧ចំនួន១ សោលេខ៣០ចំនួន១ និឧបករណ៍មួយចំនួនទៀត។

ក្រោយឃាត់ខ្លួនជនសង្ស័ទាំង២នាក់ ត្រូវបានសមត្ថកិច្ចនាំខ្លួន មកសាកសួរបន្តនៅប៉ុស្តិ៍ទួលសង្កែទី១។ បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ៕

មតិយោបល់