ភ្នំពេញៈ សែលកាត បានសម្រេចផ្ដល់នូវរង្វាន់ធំដ៏អច្ចារ្យ គឺម៉ូតូច្នៃម៉ូតូថ្មីចំនួន២គ្រឿង ដែលផ្ដល់ជូនពីគម្រោង XG6 សម្រាប់គម្រោងថ្មី។ ម៉ូតូឈ្មោះថា Cellcard Super Bike ត្រូវបានរចនាច្នៃបង្កើតឡើង ដោយលោក ឌីខេ តារា យុវជនវ័យក្មេង ដែលមានទេពកោសល្យ និងជាស្ថាបនិកហាងម៉ូតូច្នៃ Mr. Boss ព្រមទាំងជាតំណាងសែលកាតផងដែរ សម្រាប់យុទ្ធនាការ #KhmerWeCan របស់ខ្លួន។
បើតាមលោក តារា ឲ្យដឹងថា ខ្លួនពិតជារំភើបបំផុត សម្រាប់កិច្ចសហប្រតិបត្តិការជាមួយសែលកាត។ លោកថា នេះជាមហិច្ឆតារបស់ខ្លួន ហើយសែលកាត បានផ្ដល់ឱកាសឲ្យលោកក្នុងការចែករំលែកលទ្ធផលការងាររបស់ខ្លួនជាមួយជនរួមជាតិខ្មែរទាំងមូល។
នាយកពាណិជ្ជកម្មក្រុមហ៊ុនសែលកាត លោក ឡាស្លូ បារតា ក៏ឲ្យដឹងដែរថា ការចាប់រង្វាន់ដ៏អស្ចារ្យនេះ នឹងរៀបចំឡើងស្របពេលការសម្ពោធគម្រោង XG6 ដែលផ្ដល់អត្ថប្រយោជន៍កាន់តែច្រើន កាន់តែប្រសើររបស់សែលកាត ដែលផ្ដល់ជូនអតិថិជនទាំងអស់ នូវការបញ្ចូលដ៏អស្ចារ្យសម្រាប់ទូរស័ព្ទ ផ្ញើសារឥតកំណត់ ព្រមទាំងអ៊ីនធើណិត 8000mb។ ដោយសម្ពោធមិនដល់៣សប្ដាហ៍ផង គម្រោង XG6 ទទួលបាននូវលទ្ធផលជាវិជ្ជមាន ដោយមានការគាំទ្រដ៏ច្រើនលើសលប់ពីអតិថិជន។ លោកបន្ថែមទៀតថា នេះជាគម្រោងទូរស័ព្ទមួយដែលទទួលបានជោគជ័យបំផុតដែលយើងបានសម្ពោធកាលពីពេលថ្មីៗនេះ ហើយយើងមានបំណងផ្ដល់ជូនរង្វាន់ដល់អតិថិជនដែលបានគាំទ្រយើងខ្ញុំ តាមរយៈការភ្ជាប់គម្រោង XG6 ថ្មីដ៏អស្ចារ្យជាមួយអត្ថប្រយោជន៍ដ៏ច្រើនសន្ធឹកសន្ធាប់។
អត្ថប្រយោជន៍ពីគម្រោង XG6 ដែលបានសម្ពោធជាមួយយុទ្ធនាការទាំងមូល និងស្ប៉តពាណិជ្ជកម្មមួយដែលបង្ហាញពីឥទ្ធិពលនៃគម្រោងដ៏អស្ចារ្យនេះ បានរាលដាលដល់អតិថិជន នៅពេលមានអ្នកបើកមើលកើនដល់ជាង 80000ដង ក្នុងរយៈពេលសម្ពោធបាន២ថ្ងៃ ហើយថ្មីៗនេះ ទទួលបានការបើកមើលរហូតដល់ 180000ដង ផ្អែកលើទំព័រហ្វេសប៊ុករបស់សែលកាត។
លោក ឡាស្លូ បារតា បានថ្លែងទៀតថា ស្មារតីយុទ្ធនាការ Khmer We Can ត្រូវការក្លាយជាការពិត។ នេះជាអ្វីដែលយើងធ្វើឲ្យវាក្លាយជាការពិត ផ្ដល់ជូនដល់ប្រជាជនកម្ពុជា ទាំងផលិតផលដ៏ទាក់ទាញ និងភាពរីករាយ ឈ្នះរង្វាន់អស្ចារ្យដទៃទៀត ដែលបង្កើតឡើងដោយខ្មែរផងដែរ។
ស្របជាមួយគ្នានេះ អ្នកស្រី គ្រីស្ទីន អា កាប្រេរ៉ា នាយកផ្សព្វផ្សាយពាណិជ្ជនាមក្រុមហ៊ុន ក៏បានពន្យល់ពីលក្ខខណ្ឌក្នុងការចាប់រង្វាន់ថា គម្រោង XG6 ថ្មីកាន់តែធំ កាន់តែប្រសើររបស់យើងកាន់តែអស្ចារ្យ។ ទូរស័ព្ទ ឬផ្ញើសារ និងលេងអ៊ីនធើណិត 8000mb ហើយឥឡូវនេះ មានឱកាសឈ្នះម៉ូតូច្នៃដ៏ស្រស់ស្អាត ផលិតនៅកម្ពុជា ដោយយុវជនខ្មែរ ប្រកបដោយទេពកោសល្យ។ ដើម្បីចួលរួមការចាប់រង្វាន់ឈ្នះម៉ូតូនេះ គ្រាន់តែភ្ជាប់គម្រោង XG6 ថ្មីប៉ុណ្ណោះ។ ការផ្ដល់ជូនសម្រាប់គម្រោងថ្មីន ចាប់ពីថ្ងៃទី១៥ ខែសីហា ដល់ថ្ងៃទី១៥ ខែកញ្ញា ហើយការចាប់រង្វាន់ នឹងត្រូវធ្វើឡើងនៅថ្ងៃទី១ និងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦។ ដើម្បីភ្ជាប់គម្រោងXG6ថ្មី ចុច #8282#60#៕
មតិយោបល់