នៅលើទឹកដី Old Traford វេលាម៉ោង ១២ និង ៤៥ នាទី ដែលជាម៉ោងក្នុងតំបន់ ត្រូវនឹងម៉ោងនៅកម្ពុជាម៉ោង ៧ និង ៤៥ នាទី ក្លិប បិសាចក្រហម បានលុត ក្លិប Aston Villa ក្នុងលទ្ធផល ៤-១ និងជាលទ្ធផលមួយ ដើម្បីកាត់សម្ពាធរបស់ David Moyes ។
ក្នុងការប្រកួតនេះដែរ កីឡាករ Ashley Westwood របស់ Aston Villa បានរកបំប៉ោងសំណាញ់របស់ម្ចាស់ផ្ទះ នៅនាទី ១៣ ដោយស៊ុតបាល់ហ្វ្រីហ្គិត ដោយធ្វើឲ្យ Davi Moyes រងសម្ពាធ យ៉ាងខ្លាំង ក៏ប៉ុន្តែ ៧ នាទីក្រោយ Rooney បានតែតបំប៉ោងសំណាញ់ ខណៈដែល Kagawa លើកបាល់យ៉ាងស្អាតឲ្យនោះ ។
លើសពីនេះទៅទៀត កីឡាករ Rooney បានស៊ុតប៉េណ័លទី នៅនាទី ៤៥ ជួយឲ្យក្លិបបិសាចក្រហម ឈ្នះបណ្តោះអាសន្ន ក្នុងលទ្ធផល ២-១ ។ឈានមកដល់នាទី ៥៧ អតីតកីឡាកររបស់តោខៀវ Mata បានស៊ុតបំប៉ោងសំណាញ់បន្ថែម ខណៈដែលនាទី ៩០ + ១ កីឡាករ Hernandez បន្ថែមមួយក្រោមទៀត ធ្វើឲ្យបិសាចក្រហមឈ្នះ ក្នុងលទ្ធផល ៤- ១ ។
សូមបញ្ជាក់ផងដែរថា បើទោះបីជាឈ្នះមែនពិត តែងាកមកមើលពីចំណុចអវិជ្ជមានរបស់ក្លិប ក្រោមការដឹកនាំរបស់ David Moyes វាបានក្លាយទៅជារឿងប្រវត្តិសាស្ត្រទៅហើយ ដោយ ៣២ ប្រកួត បិសាចក្រហម មានតែ ៥៤ ដែលជាពិន្ទុមួយ មិនធ្លាប់មាន កាលដែល Alex Ferguson នៅកាន់កាប់ ។ ក្រោមការដឹកនាំរបស់អតីត អ្នកចាត់ការទូទៅសញ្ជាតិស្កុត Alex Ferguson ៣១ ប្រកួត គឺមានពិន្ទុ មិនតិចជាង ៦៤ ឡើយ ៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖
មតិយោបល់