ព័ត៌មានជាតិ

នោះ! កូនរបស់លោកឧកញ៉ា ជឹម សុខ និងក្មួយប្រឈមនិងការជាប់គុកពី១០ទៅ១៥ឆ្នាំ ចំណែក៣នាក់ទៀតអាចជាប់ពី១ខែដល់១ឆ្នាំ

ព្រៃវែង: កូនលោកឧកញ៉ា ជឹម សុខ និងក្មួយ បាញ់១០គ្រាប់សម្លាប់ជនរងគ្រោះ ដោយចោទបប្រកាន់ថា ចោរលួចរថយន្តនោះ លទ្ធផលឃុំខ្លួនជនត្រូវចោទទាំង៥នាក់នោះក្នុង បទល្មើសផ្សេងៗគ្នា។

នៅល្ងាចថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩នេះ លោក កែ សាខន អនុប្រធានសាលាដំបូងខេត្តព្រៃវែង និងចៅក្រមស៊ើបសួរ បានសម្រេចចេញដីកា ឃុំខ្លួនជនត្រូវចោទ៥នាក់ ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន។

ក្នុងនោះមានទី១ឈ្មោះ ជឹម រតនះ ភេទប្រុសអាយុ២៩ឆ្នាំ។
២ ឈ្មោះ ជឹម វិន ភេទប្រុសអាយុ២៥ឆ្នាំ អ្នកទាំងពីរ ជាប់ចោទពីបទ៖ ឃាតកម្មនិងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត ដែលបានប្រព្រឹត្ត នៅភូមិគោកសណ្ដែក ឃុំរក្សជ័យ ស្រុកបាភ្នំខេត្តព្រៃវែង កាលពីវេលាម៉ោង១១និង០០យប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩។ តាមមាត្រា ១៩៩នៃក្រមព្រហ្មទណ្ឌ ព្រះរាជាណាចក្រកម្ពុជា ដែលត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី១០ទៅ១៥ឆ្នាំ។

ដោយឡែកជនត្រូវចោទ៣នាក់ទៀតមាន

ទី១! ឈ្មោះ សេង ឈិន ភេទប្រុសអាយុ២៥ឆ្នាំ ជាម្ចាស់បណ្ដឹងផ្ដល់ព័ត៌មានមកឈ្មោះ ផាន់ សុឌី ឲ្យជួយចាប់ចោរលួចឡាន។
២! ឈ្មោះ ផាន់ សុឌី ភេទប្រុសអាយុ៣១ឆ្នាំ នៅភូមិតាម៉ៅ ឃុំកំពង់សឹង ស្រុកព្រះស្ដេច ខេត្តព្រៃវែង បច្ចុប្បន្តជាជាងជួសជុលឡាននៅភ្នំពេញ។
៣! ឈ្មោះ ភាព ផានី ភេទប្រុសអាយុ៣៨ឆ្នាំ ជាពលរដ្ឋនៅឃុំកំពង់សឹង អ្នកផ្ដល់ព័ត៌មានមកប៉ូលិស។
អ្នកទាំងបី ជាប់ចោទពីបទ៖ ប្ដឹងបរិហារបង្កាច់កេរ្តិ៍ និងញុះឲ្យប្រព្រឹត្តបទឧក្រឹដ្ឋជាអាទិ៍ ដែលបានប្រព្រឹត្តនៅភូមិគោកសណ្ដែក ឃុំរក្សជ័យ ស្រុកបាភ្នំខេត្តព្រៃវែង កាលពីវេលាម៉ោង១១និង០០យប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩។
តាមមាត្រា ៣១១,៣១២ និងមាត្រា៤៩៥ ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវផ្ដន្ទាទោសពី១ខែទៅ១ឆ្នាំនិងពិន័យជាទឹកប្រាក់ពី១សែនទៅ២លានរៀល។

ករណីឃាតកម្មបាញ់១០គ្រាប់នោះ គឺកាលពីវេលាម៉ោង១១និង០០នាទីយប់ ថ្ងៃទី២៣ មីនា ឆ្នាំ២០១៩ នៅចំណុចភូមិគោកសណ្តែក ឃុំរក្សជយ័ ស្រុកបាភ្នំ ខេត្តព្រៃវែង ខណ:ជនរងគ្រោះកំពុងបើកឡាន។

បណ្ដាលឲ្យជនរងគ្រោះឈ្មោះ ម៉ន រ៉ាវុធ ភេទប្រុសអាយុ៣២ឆ្នាំ មុខរបរជាងម៉ៅការសំណង់ មានស្រុកកំណើតនៅ ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង ។
បច្ចុប្បន្នស្នាក់នៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ស្លាប់ក្នុងថ្លុកឈាម រួចទើបដឹកសពទៅសង្គ្រោះ។
ចំណែកអ្នករួមដំណើរឈ្មោះ វ៉ាន ខេមរិន ភេទប្រុសអាយុ២៧ឆ្នាំ នៅភូមិឈើកាច់ ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង រងរបួសស្រាល។

ដំណើរដំបូង៖ ជនរងគ្រោះឈ្មោះ យ៉ន រ៉ាវុទ្ធ ជាម្ចាស់រថយន្ត បានយកប្រាក់ ៣,០០០ដុល្លារ ពីឈ្មោះ សេង ឈិន ទៅ លស់ យករថយន្តរបស់ខ្លួន ។
ដែលបានបញ្ចាំ រួចយករថយន្តនោះ មករកស៊ីជាមួយគ្នា ដោយជួលឲ្យជនជាតិចិន បានរយ:ពេល៣ខែ។
ហើយក្នុង១ខែ ទទួលបាន៤៥០ដុល្លារចែកចែកគ្នាបាន២២៥$ម្នាក់។
លុះដល់ថ្ងៃកើតហេតុ ដោយសារ រថយន្តនោះខូច និងដោយមានការខ្វែងគំនិតគ្នា ជនរងគ្រោះ។
បានយករថយន្តនោះ មកជួសជុល ដែលជាមូលហេតុ បណ្តាលឲ្យឈ្មោះ សេង ឈិន ចោទថា ជាករណីលួចឡាន និងបានទាក់ទងទៅសមត្ថកិច្ចឲ្យតាមចាប់។
ទន្ទឹមនិងនោះ សមត្ថកិច្ចPMបានបើកឡានដេញតាមពីក្រោយ ជាមួយឈ្មោះ សេង ឈិន និងឈ្មោះ ផាន់ សុឌី ដោយដេញតាមតាំងពីគល់ស្ពានអ្នកលឿងបតលមកផ្លូវជាតិលេខ១១ ទិសដៅឆ្ពោះទៅទីរួមខេត្តព្រៃវែង។
លុះមកដល់ផ្លូវបំបែក ទៅផ្សារស្នេហ៍ស្រុកបាភ្នំ ជនរងគ្រោះបានបើករថយន្តសំដៅ ទៅទីរួមស្រុកបាភ្នំ។
នៅពេលមកដល់ ចំណុចភូមិគោកសណ្ដែក ឃុំរក្សជ័យ ស្រុកបាភ្នំ កន្លែងកើតហេតុ ។
ស្រាប់តែសមត្ថកិច្ចមួយក្រុមដឹកនាំដោយលោក ជា ឡាឌីន នាយប៉ុស្តិ៍កំពង់សឹង មកស្ទាក់ពីមុខ។
ហើយឈ្មោះ ជឹម រតន: និងឈ្មោះ ជឹម វិន
បានដកកាំភ្លើង បាញ់ស្រោចមកលើជនរងគ្រោះ ចំនួន១០គ្រាប់ ។
បើទោះបីជាជនរងគ្រោះ សំពះសុំទុកជីវិតក៏នៅតែបាញ់មិនឈប់។
បណ្ដាលឲ្យត្រូវជនរងគ្រោះ៥គ្រាប់ស្លាប់យ៉ាងអាណោចអាធ័ម ដោយចោទថាជាចោរលួចរថយន្ត។

ក្រោយមកសមត្ថកិច្ច នាយកដ្ឋានព្រហ្មទណ្ឌកម្រិតធ្ងន់ ក្រសួងមហាផ្ទៃសហការជាមួយ ស្នងការខេត្តព្រៃវែង ធ្វើការស្រាវជ្រាវ ចាប់ជនពាក់ព័ន្ធ ជាបន្តបន្ទាប់ រហូតដល់៥នាក់ ដើម្បីបញ្ជូនមកកាន់តុលាការចាត់ការតាមនិតិវិធី៕

 

មតិយោបល់