មណ្ឌលគិរីៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២ កម្លាំងសមត្ថកិច្ចផ្នែកជំនាញប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកកោះញែក បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលស្រែសង្គម និងកម្លាំងប៉ុស្តិ៍នគរបាលរដ្នបាលឃុំណងឃីលិក ស្រុកកោះញែក ខេត្តមណ្ឌលគិរី បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។
មន្រ្តីនគរបាលស្រុកកោះញែក បានឲ្យដឹងថា ជនសង្ស័យចំនួន០២នាក់៖ ១-ឈ្មោះ បួ អូន ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិជីមាត ឃុំណងឃីលិ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ។ ២-ឈ្មោះ គង់ ចាន់លី ភេទស្រី អាយុ ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិរង្សី ឃុំស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគិរី ។ ជនសង្ស័យទាំង២នាក់ បានធ្វើតេស្តស្វែងរកសារធាតុញៀន ជាលទ្ធផល វិជ្ជមាន ទាំង២នាក់ ។
បានកំណត់នៅមុខសញ្ញាជនសង្ស័យចំនួន០២នាក់ ក្នុងករណីប្រើប្រាស់នូវសាធាតុញៀន ដោយខុសច្បាប់ជនសង្ស័យមាន ឈ្មោះដូចខាងក្រោម៖
វត្ថុតាងដកហូតរួមមាន៖
-ជញ្ជីងថ្លឹងថ្នាំញៀនចំនួន០២គ្រឿង
-គ្រាប់កាំភ្លើងអាកា៤៧ ចំនួន៥០គ្រាប់
-ដែកកេះចំនួន១៧ដើម
-ឧបករណ៍ (វេច) សម្រាប់ជក់បារី ចំនួន ១ដើម ទឹកថ្នាំ ១ដប
-ឧបករណ៍កែច្នៃសម្រាប់ជក់ថ្នាំញៀន និងថង់សម្រាប់វេចខ្ចប់ថ្នាំញៀនមួយចំនួន ។
បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ខាងលើ រួមទាំងវត្ថុតាងត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលស្រុកកោះញែក ប្រគល់ទៅការិយាល័យជំនាញប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕
មតិយោបល់