ព័ត៌មានជាតិ

ចុម! មុខរបរមិនពិតប្រាកដ លក់គ្រឿងញៀនម្តងជាង២០កញ្ចប់!

ភ្នំពេញ: សមត្ថកិច្ចខណ្ឌឬស្សីកែវ ធ្វើការស្រាវជ្រាវនិងឈានទៅដល់ឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ ក្នុងករណី៣លើកផ្សេងគ្នា ដកហូតថ្នាំញៀនចំនួន២៣កញ្ចប់ រួមនឹងវត្ថុតាងមួយចំនួនទៀត។

សមត្ថកិច្ចឲ្យដឹងថា ប្រតិបត្តិការណ៍នៅយប់ថ្ងៃទី៥ ខែមករា ឆ្នាំ២០១៨ មាន៣លើក រួមមាន លើកទី១នៅវេលាម៉ោង៩និង៣០នាទីយប់ មុខផ្ទះសំណាក់ហេងហាក់ ក្រុម៦ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ វឿន សុខ ភេទប្រុស អាយុ២៣ឆ្នាំ ស្នាក់នៅភូមិធំ សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ មុខរបរមិនពិតប្រកដ (ជួញដូរ) ដកហូតបានក្រាមពណ៌សថ្លាសង្ស័យគ្រឿងញៀន១១កញ្ចប់ និងថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួន។

លើកទី២ នៅវេលាម៉ោង១០យប់ នៅចំណុចក្បែរយឿត្រីគីឡូម៉ែត្រលេខ១១ ផ្លូវជាតិលេខ៥ ក្រុម៦ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ និត ចន្ទរ៉ា ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅផ្ទះជួលគ្មានលេខ ភូមិស្វាយ ឃុំឈ្វាំង ស្រុកពញ្ញាឮ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ (ជួញដូរ) ដកហូតបានក្រាមពណ៌សថ្លាសង្ស័យគ្រឿងញៀចំនួន៦កញ្ចប់ និងថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួន។

លើកទី៣នៅវេលាម៉ោង១១យប់ ចំណុចផ្ទះសំណាក់ហាក់ហេង ក្រុម៦ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ឃាត់ខ្លួនបាន៣នាក់ទី១ឈ្មោះ ផុន សំណាង ភេទប្រុស អាយុ២៨ឆ្នាំ ស្នាក់នៅផ្ទះជួលគ្មានលេខ ភូមិម្កាក់ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ (ជួញដូរ) , ទី២ឈ្មោះ សុិន បូរី ភេទប្រុស អាយុ២៣ឆ្នាំ ស្នាក់នៅផ្ទះលេខ៥៨ ក្រុម៣ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ មុខរបរមិនពិតប្រាកដ(ជួញដូរ) និងជនសង្ស័យទី៣ឈ្មោះ អ៊ុច វីរ: ភេទប្រុស អាយុ១៤ឆ្នាំ ស្នាក់នៅផ្ទះគ្មានលេខក្រុម៧ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ មុខរបរមិនពិតប្រាកដ (ជួញដូរ) ដកហូតក្រាមពណ៌សថ្លា សង្ស័យគ្រឿងញៀន៦កញ្ចប់ធំ ជញ្ជីងថ្លឹងគ្រឿងញៀនចំនួនមួយ ថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួន និងឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត ។

បច្ចុប្បន្នជនសង្ស័យទាំង៥នាក់ខាងលើ ត្រូវបានបញ្ជូនទៅផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវដើម្បីសាកសួរនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់បន្តទៀត៕

មតិយោបល់