ក្រចេះ: កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ៨ និង ៤០នាទីយប់ អគ្គិសនីកំពង់ចាមនឹងធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនី ចាប់ពីភូមិទួលរកា ឃុំពាមកោះស្នា រហូតដល់ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។
មូលហេតុ៖ ដោយសារមានរថយន្តបើកបុកបង្គោលខ្សែបណ្ដាញតង់ស្យុងមធ្យម២២គីឡូវ៉ុល បណ្តាលឲ្យបាក់បង្គោល ចំនួន១ដើម នៅភូមិដីលើ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់។
ក្នុងករណីនេះក្រុមការងារបច្ចេកទេសរង់ចាំធ្វើការជួសជុលនៅព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ ២០១៩៕
មតិយោបល់