បាត់ដំបងៈ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងមួយបានកើតឡើង បន្ទាប់ពីមានការប្រទះឃើញសពស្ត្រីម្នាក់ បានចងសម្លាប់ខ្លួន កាលពីវេម៉ោង១និង១០នាទី យប់ឈានចូលថ្ងៃទី៦ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅចំណុច ក្រុមទី២ ភូមិគោកជរ័ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។
សពស្ត្រីដែលស្លាប់នេះមានឈ្មោះ ហុក ដារី ភេទស្រី អាយុ៣៤ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ ហើយមុនពេលកើតហេតុ ជនរងគ្រោះស្រវឹង និងមានជំងឺប្រចាំកាយ លុះដល់ពេលកើតហេតុ ស្រាប់តែប្រទះឃើញសពជនរងគ្រោះបានយកក្រម៉ា ចងកភ្ជាប់ទៅនឹងឈើបណ្ដោយដែលដំជាប់ពីបង្គោលចងអង្រឹងទៅដើមអំពិល ស្លាប់ទៅហើយ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅធ្វើការពិនិត្យសពដល់កន្លែងកើតហេតុ និងបានធ្វើកំណត់ហេតុប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់