ព្រៃវែងៈ កាលពីវេលាម៉ោង៥និង១៥នាទីល្ងាច ថ្ងៃទី៥ ខែមករា ឆ្នាំ២០១៨ មានករណីកុមារីម្នាក់លង់ទឹកស្រះជម្រៅ៣ម៉ែត្រ បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម នៅក្នុងភូមិព្រៃចំការ ឃុំស្ពឺ ស្រុកបាភ្នំ ខេត្តព្រៃវែង។
ជនរងគ្រោះមានឈ្មោះ សាន វីសា ភេទស្រី អាយុ១ឆ្នាំ៥ខែ ស្នាក់នៅជាមួយឪពុកនៅភូមិឃុំកើតហេតុ ចំណែកម្តាយចេញទៅរកស៊ីនៅភ្នំពេញ ដោយឪពុកធ្វេសប្រហែសមិនបាននៅជាមួយកូន ទើបជនរងគ្រោះទៅលេងទឹកស្រះតែឯង បណ្តាលឲ្យកូនលង់ទឹកស្លាប់យ៉ាងដូចច្នេះ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅធ្វើកោសល្យវិច័យលើសាកសពតែម្តង រួចប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់