ភ្នំពេញៈ នៅព្រឹកថ្ងៃ សៅរ៍ ៥រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ០៦ ខែមករា ឆ្នាំ២០១៨ ប៉ុស្ដិ៍ច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កម្លាំងនគរបាលប៉ុស្តិ៍ច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានសហការជាមួយអង្គភាពប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានត្រួតពិនិត្យទៅលើភ្ញៀវបរទេស ភេទស្រី សញ្ជាតិអូស្ត្រាលី ដើមកំណើតវៀតណាម ឈ្មោះ Tran Ve Thi រកឃើញមានលួចការលាក់ជួញដូរម្សៅគ្រឿងញៀន ក្នុងគែមវ៉ាលី ប្រភេទ ហេរ៉ូអ៊ិន ចំនួន ១.៨១៤គ្រាម។
ករណីនេះ ត្រូវបានបង្ក្រាបជាស្ថាពរ ហើយអង្គភាពប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នឹងយកទៅស្រាវជ្រាវបន្ត ដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់៕
មតិយោបល់