ព័ត៌មានជាតិ

ជិះម៉ូតូលឿន ​ទៅបុកម៉ូតូតាបត់ចូលផ្ទះ របួស​២នាក់!

ព្រៃវែង: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូនិងម៉ូតូ បណ្តាលឲ្យរងរបួស២នាក់។

ហេតុការណ៍កើតឡើងនៅថ្ងៃទី ៦ ខែមករា ឆ្នាំ ២០១៨ វេលាម៉ោង ៧ និង៣០នាទីព្រឹក នៅលើផ្លូវខេត្តលេខ ៣៨៤B ក្នុងភូមិអូរកណ្ដោលជើង ឃុំដំរីពួន ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

ម៉ូតូម៉ាកកុប សេ៥០ ពណ៌សំបកឪឡឹក គ្មានស្លាកលេខ ជិះដោយឈ្មោះ ធឿន អូ ភេទប្រុស ៧២ឆ្នាំ ភូមិអូកណ្តាលជើង ឃុំដំរីពួន ស្រុកស្វាយអន្ទរ ខេត្តព្រៃវែ បើកបរពីជើងទៅត្បូង ហើយបានបត់ឆ្វេងចូលផ្ទះ ក៏ត្រូវម៉ូតូម៉ាកវ៉េវ ពណ៌ខ្មៅ គ្មានស្លាកលេខ ជិះឈ្មោះ ផេង ស្រីថេប ភេទ ស្រី១៤ឆ្នាំ រស់នៅភូមិបុស្ស ឃុំ ស្រុកជាមួយគ្នា បណ្តាលឲ្យរងរបួសទាំង២នាក់ ក្រោយមកត្រូវបញ្ជូនទៅនៅមន្ទីរពេទ្យបង្អែកថ្លាវ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចបានយកម៉ូតូទាំង ២គ្រឿង មករក្សាទុកនៅប៉ុស្តិដំរីពួន៕

មតិយោបល់