ព័ត៌មានជាតិ

ក្មេងស្រីវ័យជំទង់ស្រស់ស្អាតម្នាក់ ជិះទូកលិចលង់ទឹកស្លាប់ នៅព្រែកព្នៅ!..

ភ្នំពេញ: ក្មេងស្រីស្រស់ស្អាតវ័យ១៨ឆ្នាំម្នាក់បានជិះទូកហើយលិចមិនចេះហែលលង់ទឹកស្លាប់នៅខណ្ឌព្រែកព្នៅ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលម៉ោង១និង៣០ នាទីរសៀលថ្ងៃទី២២ខែកក្កដាឆ្នាំ២០១៨ស្ថិតនៅចំនុច ភូមិឌួងសង្កាត់ព្រែកព្នៅខណ្ឌ ព្រែកព្នៅ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឱ្យដឹងថាសពមានឈ្មោះ ឡាយ ស្រីកា ភេទ ស្រី អាយុ ១៨ឆ្នាំ មុខរបរកល់ដូរទីលំនៅផ្ទះគ្មានលេខភូមិព្រែករទាំង ខណ្ឌដង្កោ រាជធានីភ្នំពេញ ស្លាប់នៅកន្លែងកើតហេតុ។

សមត្ថកិច្ចបន្តឱ្យដឹងថានៅមុនពេលកើតហេតុឈ្មោះឡយរ៉ាហ្វីននិងមិត្តភក្រមានគ្នាប្រហែល១០នាក់ បានអុំទូកទៅក្នុងបឹងសំរោងខណ្ឌព្រែកព្នៅ ដើម្បីទៅផឹកស៊ីក្នុងរោងចិញ្ចឹមត្រីរបស់អ្នកភូមិ បានប្រហែល៣០នាទីស្រាប់តែជនងគ្រោះឈ្មោះឡាយស្រីកា បានទូរស័ព្ទមកឈ្មោះឡយរ៉ាហ្វីនអុំទូកមកយកខ្លួនទៅផឹកស៊ីដែរឈ្មោះឡយរ៉ាហ្វីនក៏មកយកហើយដឹកជនរងគ្រោះនិងមិត្តភក្តិ២នាក់ទៀត ត្រឡប់ទៅរោងចិញ្ចឹមត្រីវិញបានប្រហែល៣០០ម៉ែត្រក៏ប៉ះនិងខ្យល់បក់ខ្លាំងរលកធំៗធ្វើឲ្យលិចទូកតែម្តង។ ហើយជនរងគ្រោះមិនចេះហែលទឹកក៏លិចទៅក្នងទឹកបាត់ឃើញដូចនោះប្រជាពលរដ្ឋនៅក្បែរនោះក៏ចុះជួយមុជរកឃើញជនរងគ្រោះដេកស្លាប់ក្នុងបាតបឹងបន្ទាប់មកប្រជាពលរដ្ឋក៏បញ្ជូនជនរងគ្រោះមកមណ្ឌលសុខភាពព្រែកព្នៅ។

ប្រភពដដែលបន្តថាដោយជនរងគ្រោះមានសភាពធ្ងន់ធ្ងរបានស្លាប់តាំងពីមុនពេលមកដល់មណ្ឌលសុខភាពព្រែកព្នៅម្ល៉េះ។

ឆ្លងតាមការស្រាវជ្រាវរបស់សមត្ថកិច្ចស្តាប់ការបំភ្លឺនិងការពិនិត្យរបស់ផ្នែកជំនាញសពជនរងគ្រោះពិតជាស្លាប់ដោយលង់ទឹកប្រកដមែនសមត្ថកិច្ចបានប្រគល់សពទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីនៅភូមិទ័ពសៀមឃុំកន្សោមអកស្រុកកំពង់ត្របែកខេត្តព្រៃវែង៕

មតិយោបល់