ព័ត៌មានជាតិ

​ចាប់រំលោភស្រ្តីមេម៉ាយដល់លើផ្ទះ មានអីខ្នោះ!

តាកែវៈ លោក ជុំ ឈឿន អធិការស្រុកព្រៃកប្បាស បានប្រាប់ Post News ថា ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីរំលោភសេពសន្ថវៈ។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង១១និង៥០នាទីយប់ ថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៨ នៅភូមិចារ ឃុំចារ ស្រុកព្រៃកប្បាស ខេត្តតាកែវ។

ជនសង្ស័យមានឈ្មោះ សុង ពិសិទ្ធ ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅឃុំកើតហេតុ។ បានចាប់រំលោភលើជនរងគ្រោះឈ្មោះ ន.ស.ម.ស ភេទស្រី
អាយុ៣១ឆ្នាំ ស្នាក់នៅឃុំជាមួយគ្នា ជាស្រ្តីមេម៉ាយ។

ក្រោយពីទទួលព័ត៌មាន កម្លាំងជំនាញអធិការដ្ឋានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល បានចុះដល់កន្លែងកើតហេតុ និងបានឃ្លាំមើលនៅផ្ទះជនសង្ស័យ លុះព្រឹកឡើងកម្លាំង ក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យបាន ដើម្បីធ្វើការសាកសួរនិងកសាងសំណុំរឿងតាមនិតិវិធីច្បាប់៕

មតិយោបល់