ព័ត៌មានជាតិ

នាំស្រីទៅរួមរ័ក្សមិនទាន់បានផង វាយនាងរបួសធ្ងន់!

ភ្នំពេញ: មានករណីភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយពីបុរសជនបរទេសម្នាក់ នាំស្រ្តីទៅរួមរ័ក្សមិនទាន់បានផង ចោទនាងថាជាអ្នកលួចលុយ បានចាប់បោកក្បាលផ្ទប់នឹងជញ្ជាំងផ្ទះ បែកក្បាលហូរឈាមស្រោចខ្លួនរបួសធ្ងន់។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង១និង៣០នាទីយប់ រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវ១៤៤ ផ្ទះលេខ១២៩ ជាន់ទី៣ ក្នុងសង្កាត់ផ្សារកណ្តាល២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ស្រ្តីជនរងគ្រោះមានអាយុ៣៤ឆ្នាំ ស្នាក់នៅម្តុំផ្សារចាស់ ខណ្ឌដូនពេញ។

ភ្លាមៗនោះសមត្ថកិច្ចមូលដ្ឋាន ចុះមកអន្តរាគមន៍ រំដោះយកស្ត្រីរងគ្រោះ ហើយហៅរថយន្តសង្គ្រោះ ដឹកយកទៅព្យាបាល នៅគ្លីនិកហុងហាក់។ ក្រោយពេលកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹង នៅអធិការដ្ឋាននគរបាល ខណ្ឌដូនពេញ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕

មតិយោបល់