ព័ត៌មានជាតិ

តោ​ខៀវ​ចុះ​កុងត្រា​ជាមួយនឹង Didier Drogba រយៈពេល ១ ឆ្នាំ​

​ប្រភព​ព័ត៌មាន​ក្នុងប្រទេស​បារាំង​បាន​ចុះផ្សាយ​ថា កីឡាករ​សញ្ជាតិ​កូឌឺ​វ័រ Didier Drogba ត្រូវបាន​កំណត់​និង​ផ្តល់​តួនាទី​ឲ្យ លេង​នៅ​ពហុ​កីឡដ្ឋាន Stamford Bridge រយៈពេល ១ ឆ្នាំ មុននឹង​ចូល​ន​វិត្ត​ន៍ ។​
​កីឡាករ Drogba បច្ចុប្បន្ននេះ បានបញ្ចប់​កិច្ចព្រមព្រៀង​ជាមួយនឹង ក្លិប Galatasaray របស់​តួ​គី ។​ប្រភព​ខាងលើ បាន​បន្តថា គ្រូបង្វឹក José Mourinho បាន​រីករាយ​នឹង​ទំនាក់ទំនង​ដ៏​ស្អិតរ​មួ​ត ជាមួយនឹង Drogba និង នាំ​កីឡាករ​រូប​នេះ​មក​កាន់​ក្លិប សារជាថ្មី បន្ទាប់​ពី​លក់​កីឡាករ Demba Ba ទៅឲ្យ ក្លិប Besiktas កាលពី​សប្តាហ៍​កន្លងទៅ​ក្នុងតម្លៃ ៤,៧ លាន​ផោន ។​

​សូម​រំឭក​ដល់ ប្រវត្តិ​របស់ Drogba កាល​នៅ Premier League ដោយ​ជួយ​លើ​កពាន​នេះ ចំនួន ៣ FA Cups ចំនួន ៤ និង Champions League ១ ដោយ​ស្វែងរក​គ្រាប់​បាល់​បាន ១៥៧ គ្រាប់ ក្នុង​រយៈពេល ៨ ឆ្នាំ​លេងឲ្យ​តោខៀវ​៕​
Didier Drogba

មតិយោបល់