កំពង់ស្ពឺៈ មានករណីអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋអស់១ខ្នងទាំងស្រុង។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ ទី០៦ ខែមករា ឆ្នាំ២០១៨ នៅភូមិថ្មី ឃុំស្តុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
ម្ចាស់ផ្ទះឈ្មោះ ម៉ីង សើ ភេទស្រី អាយុ៤៨ឆ្នាំ (មេម៉ាយ) ស្នាក់នៅភូមិឃុំកើតហេតុ។ ដែលមានទំហំ៦ម៉ែត្រគុណ៨ម៉ែត្រ ធ្វើអំពីឈើប្រក់ក្បឿង ជញ្ជាំងក្តារកម្ពស់២,៨០ម៉ែត្រសរសេរឈើ។
សម្ភារៈខូចខាត ប្រាក់រៀលសរុប៤០០០០០រៀល ដុល្លារ៧០០ដុល្លារ ខ្សែកមាស៥ជី និងសម្ភារៈផ្សេងទៀតផងដែរ។
មូលហេតុ បណ្តាលមកពីទុស្សេខ្សែភ្លើង៕
មតិយោបល់