បន្ទាយមានជ័យៈ លោកវរសេនីយ៍ឯក ស៊ី ឌី អធិការនគរបាលក្រុងសិរីសោភ័ណ បានប្រាប់ Post News ថា នគរបាលក្រុងសិរីសោភ័ណ បានចេញប្រតិបត្តិការចាប់ឃាត់ខ្លួនក្រុមក្មេងទំនើងប្រើប្រាស់គ្រឿងញៀន៩នាក់ ដើរអុកឡុកបង្កអសន្តិសុខក្នុងក្រុងសិរីសោភ័ណ។
ពួកគេទាញដាវសាំម៉ូរ៉ៃកាប់គូទំនាស់បណ្តាលឲ្យរងរបួសចំមុខយ៉ាងធ្ងន់ធ្ងរ កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០១៨។
ក្មេងទំនើងទាំងនោះចាប់ខ្លួនកាលពីថ្ងៃទី៤និងទី៧ ខែមករា ឆ្នាំ២០១៨ ។ បច្ចុប្បន្ន ក្មេងទំនើងខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំសំណុំរឿងដើម្បីបញ្ជូនទៅកាន់តុលាការ៕


មតិយោបល់