ផ្សារទំនើប PH Diamond ជាគម្រោងថ្មីមួយរបស់ បុរីប៉េង ហួត ដែលនឹងលេចឡើង នៅតាមបណ្តោយមហាវិថីសម្តេចតេជោ (៦០ ម៉ែត្រ) មានការរចនាតុបតែងបែបធម្មជាតិបៃតង ដែលគ្របដណ្ដប់លើផ្ទៃដី៥.៨ហិកតា ដែលមានកម្ពស់ ២ជាន់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ បុរី ប៉េង ហួត។
គម្រោងផ្សារទំនើប PH Diamond ស្ថិតនៅក្នុង គម្រោងដឹស្តាដាយមិន ជាគម្រោងមួយដែលធ្វើអោយតំបន់នេះ ប្រែក្លាយជាទីប្រជុំជនដ៏កុះករ ងាយស្រួលដល់ការរស់នៅ និងការប្រកបអាជីវកម្មផ្សេងៗ។
ស្ថាបត្យកម្មនៃផ្សារទំនើប នឹងប្រមូលផ្តុំទៅដោយហាងទំនិញជាច្រើនប្រភេទ រោងកុន សាលតាំងពិព័រណ៍ អាហារដ្ឋាន និងមជ្ឈមណ្ឌលកម្សាន្តនេះ នឹងសាងសង់ឡើងតាមលក្ខណៈបច្ចេកទេសទំនើបអមដោយសួនធម្មជាតិស្រស់បំព្រងទាំងក្នុង និងខាងក្រៅ ដែលមិនធ្លាប់មានផ្សារទំនើបណាមួយរៀបចំបែបនេះឡើយនៅប្រទេសកម្ពុជាយើង។
ភាពឥតខ្ចោះនៃផ្សារទំនើប PH Diamond គឺនៅជាន់ខាងលើបង្អស់ នឹងមានភោជនីយដ្ឋានបើកចំហសម្រាប់អង្គុយលម្ហែកាយ ស្រូបខ្យល់បរិសុទ្ធ គយគន់សួនធម្មជាតិពណ៌បៃតងខ្ចី និងទឹកជ្រោះសិប្បនិម្មិត ដែលធានាបន្ធូរភាពតានតឹង និងផ្តល់អារម្មណ៍ស្រស់ស្រាយដល់អតិថិជន។
ជាក់ស្តែងដោយផ្តោតសំខាន់ទៅលើភាពងាយស្រួលនៃការរស់នៅ បុរី ប៉េង ហួត គ្រុបក៏បានរៀបចំ ហេដ្ឋារចនាសម្ព័ន្ធ ក្នុងគម្រោងទាំងមូល សុទ្ធតែបានតភ្ជាប់ពីមហាវិថីសម្តេច តេជោ ហ៊ុន សែន និងផ្លូវជាតិលេខ២ និងលេខ៣ ឆ្លងកាត់ ព្រមទាំងជាបណ្តុំនៃទីប្រជុំជន ដែលមានវិនិយោគិនធំៗជាច្រើន ដូចជាក្រុមហ៊ុន Star Auto Cambodia (Marcedes-Benz)ជាដើម ហើយក៏មានសាលាអន្តរជាតិនៅក្បែរនោះផងដែរ។
គួរជម្រាបថា គម្រោងបុរី ប៉េង ហួត ដឹស្តាដាយមិន គ្របដណ្តប់លើវិសាលភាពផ្ទៃដីប្រមាណជាង ៤០ហិចតា ជាគម្រោងប្រកបដោយ ប្រណិតភាព នឹង ភាពស៊ីវីល័យនៃការរស់នៅ ព្រមទាំងមានទីតាំងនៅតាមបណ្តោយផ្លូវ មហាវិថីសម្តេចតេជោ ហ៊ុន សែន (៦០ ម៉ែត្រ) ដ៏មានសក្តានុពលក្នុងតំបន់ពាណិជ្ជកម្ម៕








មតិយោបល់