ព័ត៌មានជាតិ

មិនរាងចាល! ចេញពីពន្ធនាគារ ចូលវិញដដែល…

ក្រចេះ: ជនសង្ស័យ២នាក់ ជាមុខសញ្ញាជួញដូរនិងប្រើប្រាស់គ្រឿងញៀនហើយក៏ជាមុខសញ្ញាធ្លាប់ជាប់ពន្ធនាគារពាក់ព័ន្ធនិងគ្រឿងញៀនកន្លងមក តែមិនរាងចាល ត្រូវបាននគរបាលក្រុងក្រចេះចាប់ខ្លួនសារជាថ្មីទៀតជាមួយនិងគ្រឿងញៀនមួយចំនួនកាលពីថ្ងៃទី៧ មករា នៅចំណុច ភូមិស្រែស្តៅ សង្កាត់អូរឫស្សី ក្រុងក្រចេះ។

ជនសង្ស័យទាំង២នាក់មាន១-ឈ្មោះ ណៃ វីរ៉ា ហៅណុយ អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិអូរឫស្សី១ សង្កាត់ អូរឫស្សី ក្រុងក្រចេះ (មុខសញ្ញាចាស់ និង មានដីកានាំខ្លួន)ទី២-ឈ្មោះ សារី សុខជា អាយុ៤៦ឆ្នាំ មានទីលំនៅភូមិ ឃុំជាមួយគ្នា។

ក្រោយការចាប់ខ្លួនជនសង្ស័យបាននាំខ្លួនមកសាកសួរនៅអធិការដ្ឋាននគរបាលក្រុងក្រចេះដើម្បីបន្តនីតិវិធីច្បាប់៕

មតិយោបល់