ព័ត៌មានជាតិ

សិស្សវិទ្យាល័យ និងអនុវិទ្យាល័យខេត្តស្វាយរៀងជាង១០នាក់ បានដួលសន្លប់ជាបន្តបន្ទាប់ មិនដឹងមូលហេតុ

ស្វាយរៀង: កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ ស្ថិតក្នុងឃុំប្រសូតិ និងឃុំខ្ជាយ ស្រុកស្វាយទាប
មានករណីសិស្សវិទ្យាល័យហ៊ុនសែនប្រសូត្រ និងអនុវិទ្យាល័យខ្ជាយ បានដួលសន្លប់ជាបន្តបន្ទាប់ នៅក្នុងថ្នាក់រៀនចំនួនជាង១០នាក់។

មូលហេតុ៖ មិនទាន់ដឹងនោះទេ។

ក្រោយទទួលបានព័ត៌មានភ្លាម សមត្ថកិច្ច បានដល់ទីតាំងកើតហេតុ ដើម្បីធ្វើការពិនិត្យស្ថានភាពផ្ទាល់ ក៏ដូចជាទៅសួរសុខទុក្ខសិស្ស ដែលរងគ្រោះខាងលើ នៅមន្ទីរពេទ្យបង្អែកស្វាយទាប។

សូមបញ្ជាក់៖ សិស្សដែលដួលសន្លប់ខាងលើ មានអាការវិលមុខ ណែនទ្រូង ពិបាកដកដង្ហើម និងអស់កម្លាំង៕

មតិយោបល់