ការស្រាវជ្រាវថ្មីមួយបានបង្ហាញថា ក្មេងប្រុសធាត់មានការថយចុះកម្រិតនៃអរម៉ូនតេស្តូស្តេរ៉ូន ដែលបង្កើនហានិភ័យនៃការអសមត្ថភាពផ្លូវភេទ និងភាពអារនៅពេលដែលពេញវ័យ។អ្នកស្រាវជ្រាវដែលមកពីសាកលវិទ្យាល័យ ក្នុងទីក្រុងញូវយ៉កបានប្រៀបធៀបបុរសធាត់២៥នាក់ និងបុរសស្គម២៥នាក់ ដែលមានអាយុពី១៤ឆ្នាំ ទៅ២០ឆ្នាំ ហើយបានរកឃើញថា បុរសធាត់មានការកើនឡើង៥០%ទៅនឹងការធ្លាក់ទាបនៃអរម៉ូនតេស្តូស្តេ រ៉ូនសុរបជាងបុរសស្គម។ អរម៉ូនតេស្តូស្តេរ៉ូនគឺជាអរម៉ូនដែលត្រូវបានផលិតនៅក្នុងពងស្វាស ។
អ្នកស្រាវជ្រាវបាននិយាយថា ការស្រាវជ្រាវដែលត្រូវបានចេញផ្សាយថ្មីៗនៅក្នុងកាសែត Clinical Endocrinology ចាំបាច់ត្រូវបានបញ្ជាក់ជាមួយនឹងបុរសជាច្រើនបន្ថែមទៀត។
វេជ្ជបណ្ឌិត ផារ៉េស ដានដូណា (Paresh Dandona) ជាប្រធានផ្នែកជំងឺក្រពេញបញ្ចេញក្នុង, ជំងឺទឹកនោមផ្អែម និងជំងឺមេតាប៉ូលីសបាននិយាយថា យើងមានការភ្ញាក់ផ្អើលក្នុងការសង្កេតឃើញការធ្លាក់ចុះ៥០%នៃអរម៉ូន តេស្តូស្តេរ៉ូននៅក្នុងការស្រាវជ្រាវលើកូនក្មេងនេះដោយសារតែ បុរសធាត់ទាំងនេះគឺនៅក្មេង និងមិនមែនជាអ្នកជំងឺទឹកនោមផ្អែម។
ដានដូណាបាននិយាយថា ការតភ្ជាប់គ្នានៃការស្រាវជ្រាវរបស់យើងគឺជារឿងតក់ស្លុតមួយ ដោយសារតែក្មេងប្រុសទាំងនោះគឺអសម្តត្ថភាពផ្លូវភេទខ្លាំង និងអារ។ អ្នកស្រាវជ្រាវបានសម្គាល់ឃើញថា ការថយចុះកម្រិតអរម៉ូនតេស្តូស្តេរ៉ូនក៏ត្រូវបានផ្សារភ្ជាប់ ជាមួយនឹងការកើនឡើងកម្រិតនៃខ្លាញ់ត្រង់ក្បាលពោះ និងបន្ថយម៉ាសសាច់ដុំផងដែរដែលអាចនាំអោយមានភាពស៊ាំនឹងអាំងស៊ុយ លីន និងបន្ទាប់មកក្លាយទៅជាជំងឺទឹកនោមផ្អែម។
ដានដូណាបាននិយាយថា ការស្រាវជ្រាវនេះបានបង្ហាញថា ឥទ្ធិពលនៃភាពធាត់គឺខ្លាំងសូម្បីតែក្នុងវ័យក្មេងក៏ដោយ, ហើយរបៀបរស់នៅ និងការចាប់ផ្តើមញ៉ាំអាហារនៅវ័យកុមារភាពមានផលវិបាកខ្លាំងនៃដំណាក់ នៃជីវិត។គាត់បាននិយាយថា ដំណឹងថ្មីគឺថា យើងដឹង កម្រិតអរម៉ូនតេស្តូស្តេរ៉ូននឹងត្រឡប់មកធម្មតាវិញចំពោះមនុស្ស ប្រុសធាត់ដែលបានធ្វើការវះកាត់សម្រកទម្ងន់។ វាអាចទៅរួចដែលកម្រិតនោះនឹងត្រឡប់ទៅធម្មតាវិញតាមរយៈការសម្រក ទម្ងន់ដូចជាលទ្ធផលនៃការផ្លាស់ប្តូររបៀបរស់នៅ ទោះបីជានេះត្រូវការការបញ្ជាក់ដោយការស្រាវជ្រាវធំក៏ដោយ៕
ប្រភព៖health.com.kh
មតិយោបល់