ព័ត៌មានជាតិ

ជិះម៉ូតូមិនគោរពស្តុប បុកម៉ូតូផ្សេងទៀតលាន់ដូចរន្ទះ របួសធ្ងន់ស្រាល៣នាក់!

ភ្នំពេញ: បុរសម្នាក់ជិះម៉ូតូលឿនពេក មិនគោរពភ្លើងស្តុប ជ្រុលទៅបុកម៉ូតូគ្រឿងទៀត ជិះដោយបុរស២នាក់ពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់និងស្រាល៣នាក់។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២និង៥០នាទីយប់ឈានចូលថ្ងៃទី៨ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅចំណុចស្តុបសាលាបឋសិក្សាទួលគោក ផ្លូវលេខ២៨៩ កែងនិងផ្លូវ៥៦៦ ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

មុនកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក ស្កុបពី ពណ៌ស ពាក់ស្លាកលេខ 1GI-1825 ជិះតាមផ្លូវលេខ៥៦៦ ទិសដៅពីកើតទៅលិច លុះមកចំណុចកើតហេតុ ដោយមិនគោរពស្តុបនិងជិះលឿន ក៏ជ្រុលចង្កូតទៅបុកម៉ូតូមួយគ្រឿងទៀត ម៉ាកស៊ុយសាគីនិច ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CL-1353 ជិះដោយបុរស២នាក់ តាមផ្លូវលេខ២៨៩ទិសដៅពីត្បូងទៅជើង ចំបំពង់សុីមាុំង បណ្តាលឲ្យដួលបោកនឹងថ្នល់រងបួសធ្ងន់ខាងម្ចាស់ម៉ូតូនិចម្នាក់ និងស្រាលម្នាក់ ចំណែកម្ចាស់ម៉ូតូស្កុបពី រងរបួសធ្ងន់។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកមកដល់ឲ្យភាគីទាំងសងខាងសម្របសម្រួលគ្នាដោយភាគីទាំង២ មិនមានខាងណា សងខាងណា គឺត្រឡប់ទៅផ្ទះរាងៗខ្លួន៕

មតិយោបល់