ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង ចាត់តាំងប្រតិភូ សម្រាប់កិច្ចពិភាក្សាអន្តរកូរ៉េ

កូរ៉េៈ ក្រសួងបង្រួបបង្រួមនៅទីក្រុងសេអ៊ូល បាននិយាយកាលថ្ងៃអាទិត្យថា រដ្ឋាភិបាលក្រុងព្យុងយ៉ាង បានតែងតាំងគណៈប្រតិភូរបស់ខ្លួន សម្រាប់កិច្ចប្រជុំកម្រិតខ្ពស់ដ៏កម្រមួយ ជាមួយកូរ៉េខាងត្បូងនៅសប្តាហ៍នេះ ខណៈដែលនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ ក៏បានធ្វើការស្វាគមន៍កិច្ចរចរចានេះផងដែរ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០១៧។

កូរ៉េទាំងពីរបានព្រមព្រៀងគ្នា កាលពីថ្ងៃសុក្រ ដើម្បីបើកឲ្យមានការចរចាជាផ្លូវការលើកដំបូងរបស់ពួកគេ ដែលមិនធ្លាប់មានក្នុងរយៈពេល ជាងពីរឆ្នាំកន្លងមក ដោយក្រុងសេអ៊ូល និងព្យុងយ៉ាង ត្រូវបានគេរំពឹងថា នឹងពិភាក្សាគ្នាអំពីការចូលរួម របស់កូរ៉េខាងជើង នៅក្នុងព្រឹត្តិការណ៍អូឡាំពិករដូវរងានៅកូរ៉េខាងត្បូងនាខែក្រោយ។

សូមជំរាបថា ក្រសួងការបរទេសកូរ៉េខាងត្បូង បាននិយាយថា គណៈប្រតិភូកូរ៉េខាងជើង សម្រាប់កិច្ចប្រជុំនៅថ្ងៃអង្គារ នៅឯប៉ុស្តិ៍ព្រំដែន ក្នុងភូមិ Panmunjom នឹងដឹកនាំដោយលោក Ri Son-Gwon ប្រធានក្រុមកិច្ចចរចាអន្តរកូរ៉េ ដើម្បីធ្វើការដោះស្រាយបញ្ហាប្រទេសទាំងពីរ ក្នុងនោះក៏មានមន្រ្តី ៤ នាក់ផ្សេងទៀត នឹងរួមដំណើរជាមួយលោក Ri ផងដែរ៕

មតិយោបល់