ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួននគរបាលម្នាក់ ពីបទ​ប្រើអំពើហឹង្សា លើប្រពន្ធដោយការប្រចណ្ឌ

​កោះកុង:​ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ថ្ងៃច័ន្ទ ១៤ កើត ខែកត្តិក ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២២​ ម៉ោង៩:១៥នាទីព្រឹក ក្រោមការចង្អុលបង្ហាញ ពីលោកឧត្តមសេនីយ៍ទោ ស្នងការ កម្លាំងព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង​ បានឃាត់ខ្លួនមុខសញ្ញាសង្ស័យចំនួ​ន​ ០១​នាក់​ ឈ្មោះ​ ហុង បញ្ញា ភេទប្រុស​ អាយុ ៣១ឆ្នាំ​ ជនជាតិខ្មែរ​ មុខរបរ​ នគរបាល មានទីលំនៅភូមិ១​ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង​ ពីបទ​ ប្រើអំពើហឹង្សា លើប្រពន្ធដោយការប្រចណ្ឌ តាម​បណ្តឹង​របស់​ឈ្មោះ​ ឈុំ ស្រីរ័ត្ន ភេទស្រី​ អាយុ២៥ឆ្នាំ​ ជនជាតិខ្មែរ​ មុខរបរបុគ្គលិកបំរើការងារនៅ​ KTV មានទីលំនៅស្នាក់នៅបន្ទប់ជួល ស្ថិតក្នុងភូមិ៣​ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
ដោយ​ជនសង្ស័យ​ បាន​ធ្វើ​សកម្មភាព​ ច្របាច់​ក​ជនរងគ្រោះនិង​បាន​យក​ អំបែង​កញ្ចក់​ ចាក់​ចំពោះ​ ជនរងគ្រោះ​បណ្តាល​ឲ្យ​ រងរបួស​ ធ្ងន់​ បច្ចុប្ប​ន្ន​ កំពុង​សម្រាក​ព្យា​បាល​នៅ​មន្ទីរពេទ្យ​ ចំពោះ​ករណីនេះ​ គឺ​កេីត​ឡេីង​ពី​ការ​ប្រចណ្ឌ​ ។

បច្ចុប្បន្ន​កម្លាំង​ជំនាញ​យេីង​ បាបំពេញសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការបន្តតាមនីតិវិធី។

មតិយោបល់