ព័ត៌មានជាតិ

រថយន្តហាយប៊្រីត ស្លាកលេខ ភ្នំពេញ2AA-5055 ពន្លះបង្គោលភ្លើងខ្ទេចមួយចំហៀងខាងមុខ!

ភ្នំពេញ: បុរសម្នាក់បើករថយន្តក្នុងល្បឿនលឿនពេក ជ្រុលចង្កូតទៅបុកបង្គូលភ្លើងបំភ្លឺផ្លូវទ្រេតអស់មួយដើម ចំណែករថយន្តបង្កខ្ទេចមួយចំហៀងខាងមុខ ទៅមុខលែងរួច ម្ចាស់រងរបួសស្រាល។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១និង១០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខផ្ទះវេជ្ជបណ្ឌិត សុខ ជូរ តាមបណ្តោយផ្លូវ៥១៦ ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

មុនពេលកើតហេតុ គេឃើញបុរសម្នាក់បើករថយន្តមួយគ្រឿងម៉ាក កាមរីហាយប៊្រីត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AA-5055 បើកបរពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវពេញទំហឹងប ណ្តាលឲ្យទ្រេតមួយដើម រថយន្តបង្កខ្ទេចមួយចំហៀងខាងមុខខាងស្តាំទៅមុខលែងរួច ចំណែកម្ចាស់រថយន្តបង្ករងរបួសស្រាល បានបើកទ្វារថយន្តគេចខ្លួនបាត់។

ក្រោយកើតហេតុក៏មានមិត្តភក្តិម្ចាស់រថយន្តបង្កយករថយន្តមួយគ្រឿងទៀតមកអូសរថយន្តបង្កយកទៅបាត់ផងដែរ៕

មតិយោបល់