ព័ត៌មានជាតិ

កូនគេកូនយើង! ក្មេងប្រុសអាយុ ១៦ឆ្នាំជាកម្មករការាស់សាំងម្នាក់ ជួបគ្រោះថ្នាក់ចរាចរណ៍ដេកស្លាប់កណ្ដាលទ្រូងផ្លូវ

កែប: កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ១០និង២៥នាទីព្រឹក មានករណីគ្រោះថ្នាក់ចរាចរកើតឡើង នៅចំណុចផ្លូវជាតិ៣៣ ( ចំណុចគីឡូម៉ែត្រលេខ ២២និង២៣ ) ចំណុចផ្លូវកោងដើមព្រីង ស្ថិតក្នុងភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប រវាងរថយន្ត និង ម៉ូតូបើកបរបញ្រ្ចាសទិសគ្នា។

រថយន្តសណ្តោងរ៉ឺម៉កម៉ាក DAEWOO ធុនធំ ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ព្រះសីហនុ 3A-9596 កន្ទុយរ៉ឺម៉កលេខ 4A-3898
អ្នកបើកបររថយន្តមិនស្គាល់អត្តសញ្ញាណបានរត់គេចបាត់ក្រោយពេលកើតហេតុ។
ម៉ូតូរ៉ឺម៉កដឹកប្រេងម៉ាក ហុងដាវ៉េវ C100 ពណ៌ខ្មៅ ផ្លាកលេខ ព្រះសីហនុ 1C-0021 មានគ្នា ២នាក់៖
1/ឈ្មោះ អឿន វិចិត្ត (ហៅណូង )ភេទប្រុស ១៦ឆ្នាំ មុខរបរកម្មករ ការាស់សាំង ជាអ្នកបើកបរ ទីលំនៅបច្ចុប្បន្ន ភូមិកែវក្រសាំង សង្កាត់កែប ក្រុងកែប ខេត្តកែប ស្លាប់នៅនឹងកន្លែងកើតហេតុ ។
2/ឈ្មោះ រស់ ណេង ភេទប្រុស អាយុ ៦ឆ្នាំ មុខរបរសិស្ស មានទីលំនៅ ភូមិភ្នំលាវឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ពុំមានរងរបួស។

មូលហេតុ៖ ម៉ូតូបើករបរមិនប្រកាន់ស្តាំ។

វត្ថុតាងរថយន្តនិងម៉ូតូរ៉ឺម៉កបានយកមករក្សារទុកនៅអធិការដ្ឋានស្រុកដណាក់ចង្អើរ ដើម្បីឲ្យការិយាល័យជំនាញសហការគ្នាចាត់ការបន្ត។ រីឯសាកសពប្រគល់ជូនសាច់ញាតិក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់