កណ្តាលៈ បុរសម្នាក់ស្រវឹង បើករថយន្តកាមរីបាឡែន យ៉ាងថ្មីស្រឡាង ក្នុងល្បឿនលឿន បុករទះអ្នកលក់ខ្ចៅនិងមនុស្ស ខ្ទាតបណ្តាលឲ្យបុរសម្នាក់រងរបួសស្រាល ចំណែករទេះលក់ខ្ចៅវិញ រងការខូចខាតទាំងស្រុង។
ហេតុការណ៍នេះកើតឡើងការពីវេលាម៉ោង៩និង៥៥នាទីយប់ថ្ងៃទី៧ ខែមករា ឆ្នាំ ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២១ ភូមិថ្មី សង្កាត់ តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ស្រវឹងជោក បានបើករថយន្តម៉ាក កាមរីបាឡែន ពណ៌ស មិនមានពាក់ស្លាកលេខ យ៉ាងថ្មីស្រឡាង រេចង្កូតទៅបុករទះលក់ខ្ចៅប៉ើងទាំងមនុស្សទាំងរទេះ តែសំណាងល្អបណ្តាលឲ្យអ្នកលក់ខ្ចៅរងរបួសស្រាលត្រូវបងប្អូនបញ្ជូនទៅកាន់មន្ទីពេទ្យ រីឯរទះលក់ខ្ចៅវិញរងការខូចខាតទាំងស្រុង តៃកុងរថយន្តស្រវឹងជោកនោះត្រូវសមត្ថកិច្ចឃាត់ខ្លួនយកទៅប៉ុស្តិ៍សមត្ថកិច្ច ។
ក្រោយពេលកើតហេតុសម្ថកិច្ចជំនាញបានចុះមកដល់កន្លែងកើតហេតុយកតៃកុងនិងរថយន្តយកទៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីរង់ចាំដោះស្រាយទៅតាមនិតិវិធីច្បាប់បន្តទៀត៕
https://youtu.be/nkhhflP-FJk
https://youtu.be/HuyE4D_SqYQ









មតិយោបល់