ព័ត៌មានជាតិ

លួចម៉ូតូរត់ឆ្លងខេត្ត នៅតែប៉ូលិសចាប់ខ្លួនបានដដែល!

ត្បូងឃ្មុំៈ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបាន ក្រោយពីលួចម៉ូតូពីភ្នំពេញ កាលពីវេលាម៉ោង៤ទៀបថ្ងៃទី៦ ខែមករា ឆ្នាំ២០១៨ ហើយបានជិះរត់ទៅខេត្តត្បូងឃ្មុំ តែត្រូវសមត្ថកិច្ចឃាត់ខ្លួនបាននៅម៉ោង ៩និង៤០នាទីយប់ ថ្ងៃដដែល នៅចំណុចវត្ដដំណាក់ចារ ស្ថិតក្នុងភូមិដំណាក់ចារ ឃុំអញ្ចេីម ក្នុងខេត្តត្បូងឃ្មុំ។

ជនសង្ស័យមានឈ្មោះ ស្រឿន ពៅ ភេទប្រុស អាយុ៣៧ឆ្នាំ មានស្រុកំណេីតភូមិពណ្ណរាយ សង្កាត់វិហារហ្លួង ក្រុងសួង ខេត្តត្បូងឃ្មុំ ពេលនេះត្រូវបានសមត្ថកិច្ចប្រគល់បញ្ជូនខ្លួន និងសម្ភារៈវត្ថុតាងទៅអធិិការដ្ឋានខណ្ឌចំការមន នៅវេលាម៉ោង៦ ថ្ងៃទី៧ ខែមករា ឆ្នាំ២០១៨ម្សិលមិញនេះ៕

មតិយោបល់