ព័ត៌មានជាតិ

ទីតាំងកត់កន្ទុយនៅក្រោយសាលាសង្កាត់ស្ទឹងមានជ័យ១ អាងខ្នងកាងឲ្យ មិនញញើតសមត្ថកិច្ច

ភ្នំពេញៈ ទីតាំងកត់កន្ទុយលេខវៀតណាមមួយកន្លែងស្ថិត នៅភូមិទ្រា សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ កំពុងតែដំណើរការយ៉ាងរលូនដោយមិនញញើតសមត្ថកិច្ចសូម្បីតែបន្តិច ខណៈដែលកម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ១ បានធ្វើលិខិតកោះហៅឲ្យម្ខាស់ទីតាំងខាងលើនេះធ្វើកិច្ចសន្យាបញ្ឈប់កត់កន្ទុយលេខវៀតណាមជាប្រភេទល្បែងស៊ីសងខុសច្បាប់ក៏ម្ចាស់ទីតាំងខាងលើនេះមិនបានមកកាន់ប៉ុស្តិ៍នគរបាល តាមការកោះហៅពីសមត្ថកិច្ចមូលដ្ឋានឡើយ ដោយម្ចាស់ទីតាំងខាងលើនេះអាងខ្នងខាងលើកាងឲ្យ ទើបគ្មានសមត្ថកិច្ចណាហ៊ានចុះទៅបង្រ្កាបទីតាំងឆ្នោតនេះបាន៕

មតិយោបល់