ព័ត៌មានជាតិ

Update៖ ធ្ងន់.កហើយ! រម៉កដឹកឥដ្ឋការ៉ូ កៀរឡង់គ្រឺស័រ ស្លាកលេខ ភ្នំពេញ2AJ-3913 ខ្ទេចមួយចំហៀងខាងមុខ!

ភ្នំពេញ: រថយន្តម៉ាកឡង់គ្រឺស័រមួយគ្រឿង ក្រពឹតផ្នែកខាងមុខ រងការខូចខាតយ៉ាងដំណំ ដោយសារតែរម៉កដឹកឥដ្ឋការ៉ូមួយគ្រឿង បើកបរដោយ ខ្វះការប្រុងប្រយ័ត្ន ទៅកៀរពេញទំហឹង។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះដែរ កើតឡើងកាលពីវេលាម៉ោង ១០និង ៣៥នាទីព្រឹក ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៨ នៅខាងមុខហាងកាហ្វេស្ប៉ាក ផ្លូវ ម៉ៅសេទុង ក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ រថយន្តម៉ាកឡង់គ្រឺស័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AJ-3913 មួយគ្រឿង បើកចេញពីស្ប៉ាក ក៏ស្រាប់តែរម៉កដឹកឥដ្ឋការ៉ូមួយគ្រឿង បើកបរដោយបុរសម្នាក់រវល់តែចុចទូរសព្ទក៏បានបើកមកកៀរ បណ្តាលឲ្យក្រពឹតផ្នែកខាងមុខរងការខូតខាតយ៉ាងដំណំតែម្តង។

ក្រោយពេលកើតហេតុ កម្លាំងមានសមត្ថកិច្ចក៏បានចុះទៅដល់កន្លែងកើតហេតុ ឲ្យភាគីរថយន្តឡង់គ្រឺស័រ និង រម៉កដឹកឥដ្ឋការ៉ូ ធ្វើការដោះស្រាយគ្នា ដោយភាគីរម៉កព្រមសងថ្លៃជួយជុលចំនួន ៥០០ដុល្លារ ដើម្បីធ្វើការជួសជុលរថយន្តបញ្ចប់រឿងនៅ នឹងកន្លែងកើតហេតុផងដែរ៕

មតិយោបល់