ព័ត៌មានជាតិ

ដឹងថាផ្លូវងងឹតហើយនៅជិះលឿនទៀត ឃើញទេស្លាប់អ៊ីចឹង!

បន្ទាយមានជ័យៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាង ម៉ូតូនិងថយន្ត ក្នុងទិសដៅបញ្ច្រាសគ្នា បណ្តាលឲ្យបុរសម្នាក់ស្លាប់ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យ។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី៧ ខែមករា ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ៥៦A ស្ថិតនៅក្នុងភូមិអណ្តូងខ្លុង ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

ជនរងគ្រោះមានឈ្មោះ រី ទាប ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិឃុំកើតហេតុ។

តាមប្រភពព័ត៌មានបានឲ្យដឹថា នៅមុនពេលកើតហេតុ គេឃើញមានម៉ូតូម៉ាក MSX ពណ៌ស គ្មានស្លាកលេខ ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ ទៅបុករថយន្ត ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខតាកែវ 3A0045 ចំពីមុខពេញទំហឹង បណ្តាលឲ្យរបួសធ្ងន់។ ជនរងគ្រោះត្រូវបានរថយន្តរបស់មន្ទីរពេទ្យស្រុកថ្មពួក ដឹកបន្តទៅមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជាជប៉ុន មង្គលបូរី តែជាអកុសលក៏បានស្លាប់តែម្តង៕

មតិយោបល់