ព័ត៌មានជាតិ

ស្លាប់និងរបួសធ្ងន់ស្រាលប្រុសស្រី៣នាក់

តាកែវ: បុរសម្នាក់បានស្លាប់ខណ:ប្រពន្ធរបួសធ្ងន់និងគ្រូពេទ្យម្នាក់របួសស្រាលក្នុងករណីគ្រោះចរាចរណ៍រវាងម៉ូតូ បុកម៉ូតូ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៨ និង៣៥ នាទី ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩នៅលើផ្លូវជាតិលេខ២ ចន្លោះគីឡូម៉ែត្រ ១១៨-១១៩ ស្ថិតនៅភូមិពោធិ៍ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ខេត្តតកែវ។

ម៉ូតូម៉ាកស្កុបពី ពណ៌ស ពាក់ផ្លាក លេខតាកែវ 1A-8550 បើកបរដោយ ឈ្មោះ បា្រក់ ចាន់សិលា ភេទប្រុស មុខរបរ ពេទ្យ នៅភូមិផ្សារ ឃុំ ភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវ មិនពាក់មួកសុវត្តិ ភាព ត្រូវរងរបួសស្រាល បានបញ្ជូនទៅមន្ទីពេទ្យបង្អែកស្រុកគិរីវង់។
ម៉ូតូម៉ាកហុងដាC125 សេរី២០០៥ ពណ៌ខ្មៅ ពុំមានផ្លាកលេខ បើកបរដោយឈ្មោះ នេន ណុំ ភេទប្រុស មុខរបរ កសិករ រស់នៅភូមិ ពោធិ៍ ឃុំព្រះបាទជាន់ ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ពុំមានពាក់មួកសុវត្តិភាពត្រូវរងរបួសធ្ងន់ បានបញ្ជូនទៅមន្ទីពេទ្យរួចក៏បានស្លាប់រួមដំណើរដោយប្រពន្ធឈ្មោះ ម៉ែន គឹមហេង ភេទ ស្រី មុខរបរ កសិករ មិនបានពាក់មួកសុវត្តិ ភាពត្រូវរងរបួសធ្ងន់បានបញ្ជូនទៅមន្ទីពេទ្យខេត្តតាកែវ ។

សមត្ថកិច្ចឲ្យដឹងម៉ូតូទាំង២គ្រឿងបើកស្របគ្នាមូលហេតុជែងវ៉ាក្នុងស្ថានភាពគ្រោះ ថ្នាក់ ។
វត្ថុតាងម៉ូតូទាំងពីរគ្រឿង បានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកគិរីវង់ជាបណ្ដោះអាសន្នកសាងសំណុំ រឿងតាមនីតិវិធី ៕

មតិយោបល់