ព័ត៌មានជាតិ

ករណីគ្រោះថ្នាក់ចរាចរណ៍ ម៉ូតូស្កុពីបើកលឿនជ្រុលបុកគូទរថយន្ត បណ្តាលឲ្យដួលស្លាប់០២នាក់និងរបួសធ្ងន់ម្នាក់

ភ្នំពេញៈ នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង២០និង៤៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង ម៉ូតូមួយគ្រឿងម៉ាកស្កុពី បើកបរលឿនជ្រុលបុកគូទរថយន្តមួយគ្រឿងពីក្រោយ បណ្តាលឲ្យដួលស្លាប់០២នាក់ និងរងរបួសធ្ងន់ម្នាក់ បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ទីតាំងកន្លែងកើតហេតុ ស្ថិតនៅលើផ្លូវវេងស្រេងត្រង់ម្តុំស្តុប៣០ម៉ែត្រ ក្នុងភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មានម៉ូតូមួយគ្រឿងម៉ាក ស្កុពី ពណ៌ស ផ្លាកលេខ ព្រៃវែង 1O 5944 បើកបដោយមិនស្គាល់ឈ្មោះ និងអាសយដ្ឋាន និងអ្នករួមដំណើរចំនួន០២នាក់ទៀត ក៏មិនទាន់ស្គាល់ឈ្មោះ និងអាសយដ្ឋានដូចគ្នា បើកបរក្នុងទិសដៅពីលិចទៅកើត ។ ចំណែករថយន្តមួយគ្រឿងម៉ាក ហ៊ីណូ ពណ៌ខៀវ ផ្លាកលេខ ភ្នំពេញ 3A 4422 និងកន្ទុយសណ្តោង ភ្នំពេញ 4A 1227 បើកបដោយមិនស្គាល់ឈ្មោះ និងអាសយដ្ឋាន បើកបរក្នុងទិសដៅពីលិចទៅកើតស្របទិសគ្នា ។ ករណីខាងលើបណ្តាលអោយអ្នកបើកបរម៉ូតូស្កុពី និងអ្នករួមដំណើរ២នាក់ រងរបួសធ្ងន់ម្នាក់និងស្លាប់២នាក់ ។ ចំណែកម៉ូតូខូចខាតធ្ងន់០១គ្រឿង ។

មូលហេតុ៖ បណ្តាលអោយគ្រោះថ្នាក់ចរាចរណ៍កើតឡើង មកពីម៉ូតូស្កូបពីបើកបរមានល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន ក៏បុកចំពីក្រោយរថយន្តតែម្តង ។ ករណីខាងលើនេះ ត្រូវបានសមត្ថកិច្ចការិយាល័យចរាចរណ៍ផ្លូវគោក វាស់វែងយកទៅរក្សាទុក ដើម្បីដោះស្រាយបន្ត ៕

មតិយោបល់