ព័ត៌មានជាតិ

ទៅលេងផ្ទះមិត្តភក្តិ ចុងក្រោយក្លាយជាសព!..

កំពង់ចាមៈ មានករណីបុរសម្នាក់ បានលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម កាលពីរសៀលថ្ងៃទី៧ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅចំណុចម្តុំកំពង់ដរអំបែងចេះ ក្នុងភូមិ​អំបែងចេះ ​ឃុំ​ល្វេ ​ស្រុក​កោះសូទិន ខេត្តកំពង់ចាម​ ។

សាកសពជនរងគ្រោះខាងលើនេះ មានអាយុប្រហែល២៤ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុន ស្នាក់នៅក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ បានទៅលេងនៅផ្ទះមិត្តភក្តិក្នុងភូមិកើតហេតុខាងលើ ដោយមានការជួបជុំគ្នាផឹកស៊ី លុះផឹកស្រវឹងហើយនោះ ជនរងគ្រោះក៏ចុះទៅលេងទឹកនៅចំណុចក្បែរកំពង់ដរអំបែងចេះខាងលើ ដោយសារតែស្រវឹង និងមិនសូវចេះហែលទឹកផងនោះ ក៏បណ្តាលឲ្យលង់ស្លាប់តែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅធ្វើការពិនិត្យសពដល់កន្លែងកើតហេតុ បានឲ្យដឹងថាសពជនរងគ្រោះខាងលើ ពិតជាស្លាប់ដោយសារតែការលង់ទឹកពិតប្រាកដមែន និងបានប្រគល់សពឲ្យក្រុមគ្រួសារ​ធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់