ព័ត៌មានជាតិ

រថយន្តយក្ស ពន្លះស៊េរីទំនើប ខ្ទេចនៅមុខស្នាក់ការសាខាគយនិង​រដ្ឋាករ​ពោធិ៍សាត់!

ពោធិ៍សាត់: រថយន្តយក្សធន់ធំ ពណ៌​សលាយ​ផ្ទៃមេឃ ស្លាក​លេខ ​ភ្នំពេញ 3D-2582 មួយគ្រឿង បើកបរដោយបុរសម្នាក់ ពន្លះជាមួយនឹងរថយន្តស៊េរីទំនើបមួយគ្រឿងទៀត ពណ៌​ស ស្លាក​លេខ ភ្នំពេញ ​2AP-6865 ដែលកំពុងជិះដោយបុរស២នាក់ ក្នុងទិសដៅបញ្ច្រាស់ទិសគ្នាពេញទំហឹង បណ្តាលឲ្យភាគីរថយន្តស៊េរីទំនើប របួសធ្ងន់និងស្រាល ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ ចំណែករថយន្តទាំង២គ្រឿង វិញរងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍នេះបានកើតឡើងកាលពីយប់ឈានចូលថ្ងៃទី៨ ខែមករា ឆ្នាំ២០១៨ ទល់មុខស្នាក់ការសាខាគយ និង​រដ្ឋាករ​ពោធិ៍សាត់ ផ្លូវជាតិលេខ៥ ភូមិ​ត្នោត​ទ្រេត សង្កាត់​ផ្ទះ​ព្រៃ ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍បានចុះមកធ្វើការវាស់វែង នាំយករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅ ស្នងការដ្ឋាន​នគរបាល​ក្រុង​ពោធិ៍សាត់ រង់ចាំ​ដោះស្រាយ​ទៅ​តាម​ច្បាប់បន្តទៀត៕

មតិយោបល់