ព័ត៌មានជាតិ

ទំពាំងរលួយ! ក្មេងទំនើងប្រដាប់ដោយច្រវ៉ាក់ត្រង់ស៊ីន័រ និងខ្សែក្រវ៉ាត់មានក្បាលជាមីញ៉ុងម៉ូតូ បើកឆាកប្រយុទ្ធជាប់ខ្នោះទាំងអស់!

កំពត: ក្មេងទំនើងចំនួន៦នាក់ បើកឆាកប្រយុទ្ធ កាប់ចាក់គ្នាចូលក្នុងរឿងកុន ព្រួតវាយទៅលើយុវជនម្នាក់បណ្តាលឲ្យរបួស ត្រូវបានសមត្ថកិច្ចក្របួចបានទាំងអស់ កាលពីវេលាម៉ោង១១និង៣០នាទី យប់ថ្ងៃទី៧ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅចំណុចភូមិព្រៃយ៉ាវ ឃុំស្រែក្នុង ស្រុកជុំគីរី ខេត្តកំពត។

ជនសង្ស័យទាំង៦នាក់នេះ ទី១ឈ្មោះ សេង វិច្ចកា ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិដំរីកូន ឃុំជំពូវន្ត ស្រុកជុំគីរី , ទី២ឈ្មោះ សឿន ស៊ុន ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិស្នាយអញ្ជិត ឃុំស្នាយអញ្ជិត ស្រុកជុំគីរី , ទី៣ឈ្មោះ សឿន វុទ្ធី ភេទប្រុស អាយុ១៧ ឆ្នាំ នៅភូមិត្រពាំងស្គន់ ឃុំត្រពាំងរាំង ស្រុកជុំគីរី , ទី៤ឈ្មោះ ពិជ ពៅ ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិត្រពាំងស្គន់ ឃុំត្រពាំងរាំង ស្រុកជុំគីរី ,ទី៥ឈ្មោះ ឈឹម សុភាព ភេទប្រុស អាយុ១៨ ឆ្នាំ នៅភូមិចេក ឃុំជំពូវន្ត ស្រុកជុំគីរី និងទី៦ឈ្មោះ បូ ចាន់ថា ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិត្រពាំងស្គន់ ឃុំត្រពាំងរាំង ស្រុកជុំគីរី ។

ក្នុងនោះសមត្ថកិច្ចដកហូតបាន ច្រវាក់ត្រង់ស៊ីន័រ ,ខ្សែក្រវ៉ាត់មានក្បាលជាមីញ៉ុងម៉ូតូ និងម៉ូតូ ចំនួន៣ គ្រឿង ។

ចំណែកជនរងគ្រោះមានឈ្មោះ រឿង រ៉ូ ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅភូមិ-ឃុំកើតហេតុខាងលើ។

បច្ចុប្បន្នក្មេងទំនើងទាំង៦នាក់ខាងលើ រួមនឹងវត្ថុតាង សមត្ថកិច្ចបានកសាងសំណុំរឿងដើម្បីអនុវត្តតាមនីតិវិធីច្បាប់បន្តទៀត៕

មតិយោបល់