កំពង់ស្ពឺៈ បុរសម្នាក់ ខឹងឪពុកម្តាយស្តីបន្ទោសរឿងផឹក បានធ្វើអត្តឃាតចង.ក សម្លាប់ខ្លួនបណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម កាលពីរសៀល ថ្ងៃទី៧ ខែមករា ឆ្នាំ២០១៨ ក្នុងភូមិតាំងគម្ពីរ ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
សពបុរសខាងលើនេះមានឈ្មោះ ស៊ីម ចយ អាយុ២១ឆ្នាំ ដោយដំបូងឡើយបានផឹកស្រាជាមួយមិត្តភក្តិ ហើយត្រូវបានឪពុកម្តាយស្តីបន្ទោសតិចតួច រួចក៏នាំគ្នាដើរទៅខាងក្រៅ លុះត្រឡប់មកវិញស្រាប់តែឃើញកូនចងកស្លាប់បាត់ទៅហើយ។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកធ្វើការពិនិត្យនិងធ្វើកំណត់ហេតុ ប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់