ព័ត៌មានជាតិ

នាយ​រង​ផ្នែក​ស្ថិតិ​ប្រជាពលរដ្ឋ ​នៃ​អធិការដ្ឋាន​នគ​បាល​ក្រុង​បា​វិត ចេញពីប្រជុំដួលខ្ពោក សុទ្ធតែឈាម!

ស្វាយរៀងៈ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលលោក ​អនុសេនីយ៍ទោ​ ខែ​ក យ៉េ​ង នាយ​រង​ផ្នែក​ស្ថិតិ​ប្រជាពលរដ្ឋ​នៃ​អធិការដ្ឋាន​នគ​បាល​ក្រុង​បា​វិត បានដួលសន្លប់ទាំងដែលមានឈាមហូរដាប ខណៈដែលចេញពីប្រជុំវិញ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ករណីនេះ កើតឡើងនៅម៉ោង​១១​និង​៣០​នាទី​ព្រឹក ​ថ្ងៃ​ទី​៨ ខែមករា ឆ្នាំ​២០១៨ មុខ​អាគារ​ប្រជុំ​នៃ​ស្នងការដ្ឋាន​នគ​បាល​ខេត្តស្វាយរៀង ។

បន្ទាប់ពីកើតហេតុភ្លាមៗ លោក​ ​អនុសេនីយ៍ទោ​ ខែ​ក យ៉េ​ង ត្រូវបានបញ្ជូនតាមរថយន្ត​សា​មុ​យ ​ដឹក​បញ្ជូន​ទៅសង្គ្រោះបន្ទាន់នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តស្វាយរៀង ផងដែរ៕

មតិយោបល់